បុញ្ញកិរិយាវត្ថុ១០ដែលនាំឲ្យកើតបុណ្យ
១- ការឲ្យទានប្រកបដោយបញ្ញា
២- ការរក្សាសីលប្រកបដោយបញ្ញា
៣- បុណ្យដែលកើតពីការរិះគិតដល់ទីជំរៅនៃជីវិត
៤- បុណ្យកើតពីការគោរពបំរើបុគ្គលដែលគួរគោរព
៥- បុណ្យកើតពីការជួយសង្គ្រោះអ្នកទន់ខ្សោយ និងអ្នកមានធុរៈ
៦- បុណ្យកើតពីការឲ្យចំណែកបុណ្យ (ការជូនបុណ្យគ្នា)
៧- បុណ្យកើតពីការអនុមោទនាចំណែកបុណ្យ
៨- បុណ្យកើតពីការស្តាប់សច្ចៈធម៌យល់
៩- បុណ្យកើតពីការសន្ទនាសច្ចៈធម៌
១០- បុណ្យកើតពីការទំលាក់មានៈដើម្បីធ្វើទិដ្ឋិឲ្យត្រង់ ។
តើសម្រស់អ្វីជារបស់មនុស្សដែលតាំងនៅឋិតថេរបានយូរបំផុត?
គឺមនោសញ្ចេតនានិងបញ្ញា ឯការប្រឹងកែសម្ផស្សរបស់មនុស្សស្រីដែលល្ងង់ខ្លៅ គឺគ្រាន់តែសម្រាប់បំរើកាមគុណរបស់មនុស្សប្រុសមួយពេលតែប៉ុណ្ណោះ ។


