ហេតុនាំឲ្យកើតអកុសលចិត្តទាំង១២

K
ហេតុនាំឲ្យកើតអកុសលចិត្តទាំង១២ៈ
មិនបានសេពគប់សប្បុរស ទើបមិនបានស្តាប់ធម៌សប្បុរស មិនយល់ពីច្បាប់ធម្មជាតិ ទើបមិនបានធ្វើបុណ្យទុកសម្រាប់ខ្លួនឯងនៅជាតិមុខ គ្មានបុណ្យទំនុកបំរុងការពារទើបមិនអាចតំកល់ខ្លួនទុកដោយប្រពៃ ការមិនបានស្តាប់ធម៌នាំឲ្យឃ្វាងចាកមគ្គផលនិព្វាន ។
១- មិនត្រូវមានចិត្តអង់អាចជាមួយមនុស្សល្ងង់ទេ មានមេត្តាតែម៉្យាងក៏មិនគួរដែរ ត្រូវមានបញ្ញាជាមួយផងទើបគួរ ។
២- ធ្វើជាមនុស្សរឿងគួរដាច់ចិត្តត្រូវតែដាច់ចិត្ត មិនអាចនៅសុាំញ៉ាំបានទេ នាងទាវព្រោះតែមិនដាច់ចិត្តពីម្តាយទើបត្រូវស្លាប់ខ្លួនទាំងអស់គ្នា ។
៣- សត្វលោកគ្មានទីពឹងពិតប្រាកដទេ ពឹងប្តី ពឹងប្រពន្ធ ពឹងកូន តែស្លាប់មកដល់គ្មានអ្នកណាព្រមស្លាប់ជួសអ្នកណាបានទេ យកធម៌ជាទីពឹងទើបជាទីពឹងដ៏ពិតប្រាកដ ។
ផ្លូវចិត្តដែលមានគុណភាពខ្ពស់ ឋាមពលចិត្តខ្លាំង វិមាត្រចិត្តធំក្រៃលែងណាស់ មិនអាចដាក់ចូលទៅក្នុងរាងកាយដែលមានរលករំញ័រទាប រូបកាយដែលមិនស្រគត់ស្រគំ រូបកាយដែលគ្មានការទ្រទ្រង់ដោយវិន័យនិងសិក្ខាបទទាំង២២៧បាននោះទេ ចិត្តព្រះអរហន្តមិនអាចតាំងនៅក្នុងរាងកាយជាបុថុជ្ជនបាននោះឡើយ ដូចអាគុយផ្លាកតូចយកទៅសាកភ្លើងខ្ពស់ត្រូវផ្ទុះបែកខ្ទេចអញ្ចឹងដែរ ហេតុនេះការបានសម្រេចជាអរហន្តគឺត្រូវបរិនិព្វានក្នុងថ្ងៃនេះឯង មិនអាចនៅដល់៧ថ្ងៃបានទេ ។
អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

Comments