រឿងស្នេហា

K

មើលរឿងស្នេហាបែកបាក់គ្នា មិនមែនកំសត់ស្រក់ទឹកភ្នែកតាមតួសម្តែងទេ ត្រូវមើលឲ្យឃើញច្បាស់ថា តើគេបែកបាក់គ្នាព្រោះហេតុអី ដើម្បីបានការពារជីវិតអាពាហ៍ពិពាហ៍ខ្លួនឯងឲ្យបានរួចផុតពីភាពបរាជ័យ ។ ព្រោះអ្នកនិពន្ធល្អគេតែងតែជួយអប់រំមនុស្សឲ្យរស់នៅមានក្តីសុខនេះឯង បើប្តីកាចប្រពន្ធត្រូវស្លូតហើយមានបញ្ញា បើប្រពន្ធកាចប្តីត្រូវមុឺងម៉ាត់មានក្តីមេត្តា បើកូនខូច ប្តីប្រពន្ធត្រូវចេះជួយគ្នាប្រដៅកូន កុំកាន់ជើងកូនហើយទំលាក់កំហុសដាក់គ្នា កុំនិយាយអាក្រក់ពីប្តីឬប្រពន្ធខ្លួនឲ្យកូនមើលងាយម្តាយឬឪពុកខ្លួនឯងនាំបាបដល់កូន ។មកពីឃើញភ្លាម ស្រឡាញ់​ភ្លែត​ មិនបានញែកថាខ្លួនជាស្វាស្រវ៉ាមាន់ បានស្អាតខាងក្រៅ តែក្នុងបន្ទប់ទឺកជុះហើយខ្លិនដូចគ្នាទាំងអស់ ទោះជាសម្រស់ មាសពីក្បាលដល់ជើង៕

Comments