ខ្ញុំត្រូវគេបោកប្រាស់ ខ្ញុំបាត់បង់ទ្រព្យ ខ្ញុំត្រូវគេមើលងាយ ខ្ញុំមានជំងឺ គឺដូចជាត្រូវមួយលំពែងចំដើមទ្រូងទៅហើយ បើខ្ញុំគិតឲ្យឈឺចាប់តូចចិត្តថែមទៀត ដូចត្រូវបួនប្រាំលំពែងលើនឹងបន្ថែមទៀត តើខ្ញុំគួរគិតអាក្រក់បន្ថែមទៅលើបញ្ហាទៀតទេ ? កុំអាងតែគិតមិនអស់លុយចេះតែពីគិត គិតរហូតខួរក្បាលធ្វើការខុសដោយមិនដឹងខ្លួន ។ កោសិកាប្រសាទដែលទទួលរំញោចដដែលៗ វានឹងបញ្ជូនសញ្ញាទាក់ទងគ្នាកាន់តែច្រើនឡើង បើទំលាប់គិតតែរឿងអាក្រក់នោះខួរក្បាលនឹងនាំឲ្យមានការគិតតែរឿងអាក្រក់ជាប់កាន់តែខ្លាំងរហូតពិបាកផ្លាស់ប្តូរបានហើយវាស្រូបទាញតែរឿងអាក្រក់ចូលមកកាន់ជីវិតកាន់តែច្រើនឡើង ។ ផ្ទុយទៅវិញបើខួរក្បាលត្រូវទទួលរំញោចតែរឿងល្អដដែលៗ កោសិកាប្រសាទនឹងបញ្ចេញអារម្មណ៍ល្អកាន់តែរឹងមាំខ្លាំងឡើងៗ ហើយស្រូបទាញយកតែរឿងល្អៗចូលមកកាន់ជីវិតកាន់តែច្រើនដែរ ។ ព្រះពុទ្ធគឺជាព្រះបិតាចិត្តវិទ្យា « បើអ្នកជួបរឿងអាក្រក់គិតតែរឿងអាក្រក់អ្នកត្រូវធ្វើបុណ្យដើម្បីបង្កើតរំញោចថ្មីលើខួរក្បាលរបស់អ្នក » មេរៀនក្នុងកម្មដ្ឋានរបស់ព្រះអង្គ សុទ្ធតែជាវិធីសម្រាកចិត្តនឹងបង្កើតអារម្មណ៍វិជ្ជមាន ដើម្បីឲ្យខួរក្បាលផ្លាស់ប្តូរពីរបៀបធ្វើការរបស់វា រឿងនេះអ្នកត្រូវព្យាយាមជួយខ្លួនឯងទើបបាន ។


