ហេតុអីតំណក់សន្សើម ឬ ស្បៃព្រិល មានរូបរាងជាគ្រីស្តាល់បែបនេះ ? មិនមែនកើតឡើងដោយគ្មានហេតុផលនោះទេ ប៉ុន្តែហេតុផលខ្លះបានត្រឹមតែកើតទិដ្ឋិនាំឲ្យមានការឈ្លោះប្រកែកគ្នាអត់ប្រយោជន៍ទេ វាមិនបានរួចចាកទុក្ខឡើយ ! ទើបព្រះពុទ្ធត្រាស់ថា ចំណេះតថាគតមានអំបាលចំនួនស្លឹកឈើនៅលើភ្នំ តែធម៌ឬចំណេះដែលតថាគតសម្តែងប្រាប់អ្នករាល់គ្នា មានប្រមាណត្រឹមមួយក្តាប់តូចប៉ុណ្ណោះ !អ្នកដែលអាចមើលឃើញហួសពីស្រមោល និងការភូតភរនៃប្រពៃណីវប្បធម៌របស់ខ្លួន អ្នកដទៃមិនអាចយល់ពីគាត់បានឡើយ ព្រោះប្រពៃណីទំនៀមទម្លាប់គឺទុកសម្រាប់ឲ្យមហាជនជឿតែប៉ុណ្ណោះ» (សម្តីប្លាតុង)។ ជំនឿមិនត្រឹមត្រូវខ្លះ ត្រូវវិទ្យាសាស្ត្រជីកកប់ជាបណ្តើរៗហើយ ! កុំអន់ចិត្តអី នេះជាបរិបទពិភពលោក !

