និទានកំសាន្តចិត្ត

K
និទានកំសាន្តចិត្ត
គេគឺជាបុរសសុភាពរាបសារ មានចរិយាមារយាទថ្លៃថ្នូរ ទាំងមានទឹកមុខស្អាតស្រស់សង្ហារ ហារនិយាយក៏បញ្ចប់ដោយស្នាមញញឹមដែលបង្កប់ដោយមន្តស្នេហ៍។ថ្វីត្បិតតែគេជាមនុស្សខ្ចាត់ភ្លាត់ពីស្រុកកំណើត! មិនមែនតែនាងម្នាក់ទេដែលពេញចិត្តសូម្បីតែលោកឪពុកអ្នកម្តាយក៏ពេញចិត្តនឹងគេដែរ។ក្រោយអាពាហ៍ពិពាហ៍បានជាងមួយឆ្នាំ មរតកស្នេហារបស់ពួកគេគឺកូនប្រុសដ៏មានប្រជាប្រីយ៍មួយរូបដែលកំពុងតែចំរើនវ័យក្នុងរង្វង់ដៃអោបក្រសោបរបស់ពួកគេ។ថ្ងៃនេះស្វាមីនាងមានទឹកមុខចំលែកខុសសព្វមួយដង ស្រាប់តែមិនយូរប៉ុន្មានមានរថយន្តតំរួតបានមកចតនៅមុខផ្ទះ ហើយប៉ូលីសបានឡោមព័ទ្ធផ្ទះនាងនិងសំរុកចូលមកក្នុងផ្ទះយ៉ាងរហ័ស គេបានចាប់ប្តីនាងពីបទមនុស្សឃាតដោយចេតនា។នាងងឹតមុខរកកលដួលទាំងខំស្រែកតវ៉ាជួយប្តីដ៏សែនសុភាពរាបសាររបស់នាង ! ។នៅពេលប្រកាសសាលក្រម ទើបនាងដឹងថា ប្តីនាងគឺជាឃាតករគេចខ្លួន ដែលបានសំលាប់មនុស្សអស់ពីរនាក់ មួយជាម្តាយក្មេកនិង មួយទៀតជាប្រពន្ធខ្លួនឯង ឯនាងជាប្រពន្ធទីពីរទេ។តាមពិតប្តីនាង បានលបផិតក្បត់សហាយស្មន់ជាមួយប្អូនថ្លៃ ពេលម្តាយក្មេកទៅទាន់គាត់ស្រែកឡូឡាចង់ប្តឹង ប្តីនាងបានច្របាច់កគាត់ស្លាប់ ពេលប្រពន្ធទៅទាន់ប្តីនាងក៏ច្របាច់កស្លាប់ទៀត ហើយរត់គេចខ្លួនមករស់នៅស្រុកនាង ទើបបានជួបគ្នាបែបនេះទៅ ! ក្រោយពីបានស្តាប់សាលក្រម នាងស្ទើរតែបាត់ស្មារតី មិននឹកស្មានថា ឪពុករបស់កូននាងកាចសាហាវបែបនេះសោះ! ។រឿងនេះជាគតិដល់យើងគ្រប់គ្នា កម្មចាស់ពីអតីតជាតិរបស់យើង វានៅតាមយើងដូចជាស្រមោលអន្ទោលតាមប្រាណ មិនដឹងថ្ងៃណាវាចេញមុខឲ្យផលទេ ហេតុនេះក្នុងការរស់នៅក្រៅពីអំពើល្អ មិនមានអំពើណាគួរធ្វើទៀតឡើយ ! កុំចេះតែមានៈប្រកាន់ កុំចូលជិតល្បែងពាលសីុពាល ដែលមានឆាប់ វិនាសឆាប់នោះឲ្យសោះ ទុកឲ្យពាលសីុពាលគ្នាវាទៅចុះ ! ។ឈើកោងវល្លិ៍ព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត! ។
 
អាចជារូបភាពនៃ ប្រាសាទ

Comments