សីល សមាធិ បញ្ញា

K

 ភ្ញាក់ឡើងលុបមុខសំអាតអាចម៍ភ្នែក អាច់ច្រមុះ អាច់ធ្មេញ ហើយបន្ទោរបង់ធូរពោះហើយក៏រកអ្វីបំពេញមកវិញ រួចហើយទើសភ្នែកមិនគាប់ចិត្ត សុីជុះៗក៏ចាស់ឈឺស្លាប់បាត់ទៅ កើតឡើងមកវិញអញ្ចឹងទៀត ទើបធុញថប់ចង់រកវិធីកុំឲ្យកើតទៀត ទើបស្វែងរកនិព្វាន ដែលត្រូវកំចាត់សំយោជនកិលេស១០ ដោយអរិយមគ្គឲ្យបានតាមរយៈ សីល សមាធិ បញ្ញា នេះឯង ។ សក្កាយទិដ្ឋិ សីលព្វត្តបរាមាសៈ វិចិកិច្ឆា កំចាត់ ដោយសោតាបត្តិមគ្គ រាគៈ បដិឃៈ កំចាត់ដោយអានាគាមី រូបរាគៈ អរូបរាគៈ ឧទ្ធច្ចៈ មានះ អវិជ្ជាកំចាត់ដោយអរហត្តមគ្គ ។ អ្នកដែលគេមិនធុញនឹងភាពដដែលៗ គេមិនត្រូវការនិព្វានឡើយ កុំបង្ខំគេអី ឲ្យគេនៅតទៅទៀតចុះ ។និព្វានប្រែមកថាធុញនឿយណាយនឹងភាពដដែលៗ ធុញនឹងទុក្ខលំបាកដដែលៗ ធុញនឹងការទើសចិត្ត ធុញនឹងចាស់ ធុញនឹងឈឺ ធុញនឹងស្លាប់ ធុញនឹងជួបព្រាត់ ធុញនឹងស្នេហ៍ក្បត់ចិត្ត ធុញនឹងការហែកហួរកាប់សម្លាប់គ្នា ។

Comments