រូបមន្តសុភមង្គលៈ
- កុំបារម្ភច្រើនពេក អ្វីៗកើតឡើងមិនដូចជាការគិតរបស់យើងទេ ។
- កុំស្អប់ច្រើនពេក ស្អប់គេគឺស្អប់ខ្លួនឯងទេ(ដុតខ្លួនឯងរាល់ថ្ងៃ)។
- កុំរំពឹងទុកខ្ពស់ពេក នាំតែខកចិត្តទេ ។
- លះបង់ការប្រកាន់ឲ្យបានច្រើនទើបជីវិតមានក្តីសុខ ។
- រស់នៅសាមញ្ញៗទៅ ព្រោះគ្មានអ្នកណាយកអីពីលោកនេះទៅបានទេ ។
នៅពេលទទួលការរិះគន់ត្រឹមត្រូវ ហើយអ្នកគិតតែពីខឹងតប អ្នកគ្មានការផ្លាស់ប្តូរទេ « សុភមង្គលគឺចាប់ផ្តើមពីអ្នកជានិច្ច » ។ សិក្សាពីអ្វីៗដែលខ្លួនបានជួប រួចហើយព្រលែងវាចោលទៅកុំជាប់ !

មុននឹងពិបាកចិត្តរឿងអីមួយត្រូវស្គាល់ការពិតឲ្យបានច្បាស់ ព្រោះការស្គាល់ការពិតច្បាស់នាំឲ្យមានការគិតត្រូវ បើមានការគិតត្រួវហើយបញ្ហាលំបាកលែងមានអំណាចមកលើអ្នកទៀតឡើយ ។

