ការប្រកបខ្លួនឲ្យលំបាក​

K
សេចក្តីធម្មចក្កប្បវត្តនសូត្រនោះ​ ព្រះលោកនាយកទ្រង់សម្តែងធម៌​ ២​ ប្រការ​ ដែលបព្វជិតមិនគួរសេព​ គឺ​
១-កាមសុខល្លិកានុយោគ​ បានដល់​ ការប្រកបខ្លួនឲ្យជាប់ជំពាក់ក្នុងកាមទាំងឡាយ​ ជាធម៌ដ៏អាក្រក់​ ជាហេតុកេីតកិលេស​ ទាំងនេះមិនមែនជាធម៌​ របស់ព្រះអរិយបុគ្គលទេថែមទាំងមិនប្រព្រឹត្តទៅដេីម្បីជាប្រយោជន៍ទៀតផង​ ។
២-អត្តកិលមថានុយោគ​ បានដល់​ ការប្រកបខ្លួនឲ្យលំបាក​ ទាំងធ្វេីសេចក្តីឲ្យដល់ខ្លួនឯងទៀតផង​ ទាំងនេះមិនមែនជាធម៌របស់ព្រះអរិយបុគ្គលទេ​ ថែមទាំងមិនប្រកបដោយប្រយោជន៍​ ។
ការបដិបត្តិហៅថា​ មជ្ឈិមាបដិបទា​ គឺផ្លូវជាកណ្តាល​ មិនចូលទៅក្នុងផ្លូវទាំងពីរនោះឯង​ តថាគតបានត្រាស់ដឹងហេីយ​ នូវព្រះនិព្វានដែលជាការអស់ទៅនូវគ្រឿងចងគឺសំយោជនៈ​ មជ្ឈិមាបដិបទា​នោះបានដល់​ អរិយមគ្គដែលប្រកបដោយអង្គ៨ប្រការដែលព្រះអរិយៈបានធ្វេីដំណេីរទៅហេីយ​ ។
(ប្រោសបញ្ចវគ្គី​ ព្រះពុទ្ធដីកា៖​ ពាក់ព័ន្ធនិ��សេចក្តីសុខក្នុងកាមគុណ ការធ្វើលំបាកអោយលំបាកគ្រប់យ៉ាង ជារបស់ដែលបព្វជិតមិនគួរត្រូវធ្វើសោះឡើយ ផ្លូវដើរកណ្តាលគឺមគ្គមានអង្គ៨​ ដែលប្រព្រឹត្តទៅដើម្បីនិព្វាន ។​ )

Comments