ទ្រង់ទ្រាយ
ឃឹមតូចមានរាងទ្រវែងដូចស្លាបសត្វមេអំបៅ មាន÷
តួស្នូក
តួស្នូកបែងចែកជា ៤ផ្នែកគឺ÷
•ជញ្ជាំង
•ស្នូក
•បាតស្នូក
•សន្ទះស្នូក។
ប្រអប់សំនៀង
ប្រអប់សំនៀង និងធ្វើអំពីឈើស្រាល ដូចជា ឈើស្ពង់ ឈើផ្ដៀក និងឈើរលួសសំរាប់ធ្វើ ជាសន្ទះ ។ មានខ្ទង់វែងៗ២ដាក់លើសន្ទះសំរាប់ទ្រខ្សែសំនៀង ដែលធ្វើអំពីប្រភេទ ឈើរឹង ជ��នកាលមានបិទឆ្អឹងបន្ដុបលើថែមទៀតផង ។
អន្លូង
អន្លូងសំរាប់គោះខ្សែមាន២ធ្វើអំពីបន្ទះឫស្សីស្ដើង ទន់អាចរលាស់បាន ប៉ុន្ដែទុកត្រមោងនៅខាងគោះខ្សែ ជួនកាលត្រង់ ត្រមោងនោះ មានរុំកំណាត់បន្ថែមទៀតដើម្បីឱ្យសំលេងឮងំ ។ គេកាន់អន្លូងនៅចុង ម្រាមដៃម្ខាងមួយៗ ងាយនឹងរលាស់បានល្អជាងកាន់ក្ដាប់ជាប់នឹងបាតដៃ ។ នៅពេលវាយឃឹមម្ដងៗ គេត្រូវប្រើអន្លូងទាំងពីរស្មើភាពគ្នា មិនមានអន្លូងនៅដៃណាប្រើច្រើនជាងដៃណាឡើយ ។
ខ្សែ
គេយកខ្សែលោហធាតុធ្វើជាខ្សែសំនៀង។ ចំពោះការរឹតខ្សែសំនៀងឃឹម គេតែងតែយកសំនៀងផ្លែរនាតឯកជាសំនៀង កំណត់ ឬឧបករណ៍ណាមួយផ្សេងទៀតដែលបានរឹតចម្លងពីសំនៀងរនាតឯក ។ ការរឹតសំនៀងនេះគេហៅថា “រឹតផ្លែ១, ផ្លែ២, ផ្លែ ៣, ផ្លែ៤។ល។” ។
សំនៀង
ឃឹមនេះមានដំណើរសាច់បទចង្អៀតមិន ដូចឃឹមធំឡើយ ។
ខ្ទង់
ឃឹមតូចមានខ្ទង់វែងៗ២ ដាក់នៅលើសន្ទះឆ្វេង១ ស្ដាំ១ ។ លើខ្ទង់ វែងនីមួយៗចែកជា ខ្ទង់ខ្លីៗសំរាប់ទ្រខ្សែ ឃឹមខ្លះមាន៧ខ្ទង់ខ្លី ខ្លះមាន៨ខ្ទង់ខ្លី និងខ្លះ ទៀតមាន១០ខ្ទង់ខ្លី ។
•ជួរខ្ទង់ខាងឆ្វេង (ក្រុមខ្សែឯក) អាចប្រើសំនៀងបានទាំង សងខាង។ នៅលើ ខ្ទង់ខ្លីនីមួយៗ ជួរខាងឆ្វេង មានខ្សែសំនៀង ៣ សំរាប់សំនៀងតែ១ ។
•ជួរខ្ទង់ខាងស្ដាំ (ក្រុមខ្សែគ) អាចប្រើសំនៀងបានតែម្ខាងទេ ។ នៅលើខ្ទង់នីមួយៗ ជួរខាងស្ដាំ មានខ្សែសំនៀងតែ២សំរាប់ សំនៀងតែមួយដែរ ។
ការរឹតខ្ទង់ និងការប្រគុំ
ឃឹមតូចដែលមាន៧ ខ្ទង់ខ្លី ត្រូវរឹតខ្សែសំនៀងតាមប្រភេទវង់ភ្លេង នីមួយៗដូចជា÷
•ប្រើប្រាស់ក្នុងវង់ភ្លេងល្ខោនបាសាក់ គេ ត្រូវរឹតតាមរនាតឯកផ្លែ១ សំរាប់ខ្សែនៅលើ ខ្ទង់ទី៥ ក្នុងក្រុមសំនៀងឯកជួរកណ្ដាល (ជួរ ទី២) ដោយរាប់ពីខ្ទង់សំនៀងតូចទៅខ្ទង់ សំនៀងធំ ។ សំនៀងនេះស្មើសំនៀងមី 9 របស់តន្ដ្រីសាកល ។
•បើប្រើប្រាស់ក្នុងវង់ភ្លេងមហោរីច្នៃ គេ ត្រូវរឹតផ្លែ២សំរាប់ក្រុមសំនៀងឯកជួរខ្សែ កណ្ដាល (ជួរទី២) ត្រង់ខ្ទង់ទី៥ ដដែល ។ សំរាប់សំនៀងនេះស្មើនឹងសំនៀងរ៉េ 9 របស់តន្ដ្រីសាកល ។
ប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប គេត្រូវរឹតផ្លែ៣ ត្រង់ខ្ទង់ទី៥ដដែល ។ សំនៀងនេះស្មើនឹងសំនៀងដូ 9 របស់ តន្ដ្រីសាកល ។
•ប្រើប្រាស់ប្រគំក្នុងវង់ភ្លេងអាយ៉ៃ គេត្រូវ រឹតផ្លែ៣ ឬផ្លែ៤ ត្រង់ខ្ទង់ទី៥ដដែល ដើម្បី តម្រូវតាមកំពស់សំនៀងរបស់អ្នកច្រៀងស្មើ នឹងសំនៀង ដូ 9ឌឿប ឬស៊ី 9សិប របស់តន្ដ្រី សាកល ។

