ទ្រសោតូច មានមុខងារសំខាន់ដូចជា ប្រើ ប្រាស់នៅក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ វង់ភ្លេងការសម័យទំនើប មានក្រុមល្ខោនយី កេខ្លះមិនប្រើទ្រអ៊ូចំហៀងទេ គេប្រើទ្រសោ តូចជំនួសវិញ ។ ឥឡូវនេះ ប្រជាពលរដ្ឋបាន យកវាទៅប្រើប្រាស់ជាមួយវង់ស្គរឆៃយ៉ាំជា បណ្ដើរហើយ នៅក្នុងវង់ភ្លេង ជួនរបាំប្រពៃ ណីខ្លះក៏បានយកទ្រសោតូចនេះទៅប្រើប្រាស់ ដែរ ។ សព្វថ្ងៃទ្រសោតូច មានប្រជាប្រិយ ភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់ ជាងទ្រដទៃទៀត ។ នៅក្នុងវង់ភ្លេងអាយ៉ៃ និងនៅក្នុងវង់ភ្លេងការសម័យទំនើប ទ្រសោ តូចមានមុខងារផ្ដើមចេញបទមុនគេបង្អស់ ។

ឧបករណ៍នេះមានរូបរាងតូច ប៉ុន្ដែមាន សំនៀងខ្លាំងមានដំណើរសាច់បទញឹកចង្អៀតជាងទ្រដទៃ ។
ខ្សែសំនៀងរឹតបាន២យ៉ាង ៖
កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ ភ្លេងមហោរី គេត្រូវរឹតខ្សែសំនៀងរឹតសោ ។
កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ ភ្លេងការសម័យទំនើប គេត្រូវរឹតខ្សែសំនៀង រឹតស្មើ ។
