កុំបន្ទោសអ្នកដទៃដែលបានបោះបង់នៅពេលដែលអ្នកគ្មានសមត្ថភាព

K
konitha
កុំបន្ទោសអ្នកដទៃដែលបានបោះបង់នៅពេលដែលអ្នកគ្មានសមត្ថភាព ព្រោះសូម្បីតែស្រមោលអ្នកខ្លួនឯងក៏ចាក់ចេញដែរនៅពេលអ្នកស្ថិតនៅទីតាំងងងឹត

  មនុស្សដែលស្គាល់ពេជ្រនិងតម្លៃរបស់ពេជ្រច្បាស់ ប្រាកដ
ជាមិនបោះបង់ចោលនោះទេ ប្រសិនបើគេមានវានៅក្នុងដៃហើយនោះ តែផ្ទុយទៅវិញគេនឹងបោះបង់ចោលដោយគ្មានស្តាយស្រណោះអ្វីបន្តិចបើសិនជាគេដឹងថាវាគ្រាន់តែជាដុំថ្មដែលឥតប្រយោជន៍មួយដុំ ។ បើនៅក្នុងរង្វង់ការងារវិញមានបុគ្គលិកមិនតិចនោះទេដែលមានការភាន់ច្រឡំចំពោះបញ្ហានេះគឺភាពមិនច្បាស់លាស់ជាមួយនឹងខ្លួនឯងថា “មេមើលមិនឃើញពីតម្លៃរបស់ខ្លួន រឺក៏ខ្លួនធ្វើសកម្មភាពដែលមិនមានតម្លៃគួនឹងអោយមេមើលឃើញ” ។ នេះជាបញ្ហាចោទទាំងសងខាងរវាងមេដឹកនាំនិងកូនចៅ “មេដឹកនាំមានតួនាទីវាយតម្លៃការងាររបស់កូនចៅ រីឯកូនចៅក៏មានតួនាទីមើលភាពមិនប្រក្រតីរបស់មេដឹកនាំដូចគ្នា” បុគ្គលិកជាច្រើនអាចនឹងមានសម្ថភាពមើលទៅអ្នកដទៃថាមានសម្ថភាពឬអត់ រហូតដល់ពេលខ្លះអាចវាយតម្លៃថាគេគួរឺមិនគួកាន់តួនាទីរបស់គេថែមទៀតផង តែមានបុគ្គលិកតិចតួចប៉ុណ្ណោះដែលព្យាយាមក្រលេកមើលខ្លួនឯងហើយប្រឹងដុះខាត់និងបំ
ពេញបន្ថែមនៅចំណុចដែលខ្លួនខ្វះខាត ។ 

 អ្នកអាចនឹងអន់ចិត្តនៅពេលដែលថ្នាក់ដឹកនាំមើលមិនឃើញពីតម្លៃអ្នកនៅពេលខ្លួនឯងសម្ថភាពនៅមានកំណត់ សូមកុំអន់ចិត្តធ្វើអ្វីព្រោះកុំថាឡើយអ្នកដទៃ សូម្បីតែស្រមោលអ្នកខ្លួនឯងក៏មិននៅជាមួយខណះដែលអ្នកស្ថិតក្នុងទីងងឹតដែរ ។ ដូច្នេះត្រូវប្រឹងបំពេញបន្ថែមរាល់ការខ្វះខាតនិងបន្តអភិវន្ឍចំណេះដឹងនៅពេលអ្នកមានចំណុចទាំងអស់នោះហើយ ទោះបីជាគ្មានអ្នកស្គាល់ពីតម្លៃរបស់អ្នកក៏ពុំមែនបានន័យថាអ្នកអន់នោះឡើយ គឺគ្រាន់តែគេអសមត្ថភាពមើលពីភាពល្អរបស់អ្នកតែប៉ុណ្ណោះ ។

អត្ថបទ #មុំ សីហាប់ 

Comments