មិនថាអ្នកក្លាហាន ឬកំសាកទេ ក៏មានក្តីស្រមៃចង់ក្លាយជាមេគេនៅថ្ងៃណាមួយ ចង់បានមុខតំណែងធំ ចង់បានប្រាក់ខែច្រើន ចង់មានកូនចៅឆ្វេងស្តាំ… ប៉ុន្តែមិនមែនមានន័យថាអ្នកណាក៏អាចធ្វើមេគេបានទេ. ចឹងបើចង់ឆាប់បានធ្វើមេគេ ត្រូវចេះប៉ុន្មានចំណុចនេះ៖
👉 ការគ្រប់គ្រងមនុស្ស🧐៖
អ្នកខ្លះយល់ថាអោយតែចេះជាងគេដឹងតែឡើងធ្វើមេហើយ។ ប្រាប់ត្រង់ ញោមគិតខុសហើយ… ធ្វើជាមេ កិច្ចការទី១គឺគ្រប់គ្រងក្រុម។ ម៉ាត្រឹមដាក់ការងារ ហ្នឹងវាមានអីពិបាក? គិតចឹងមែន? Admin ចង់ប្រាប់ថាអត់ស្រួលទេ… 😅ដាក់ការងារមិនស្រួលនឹង វ៉ល់ពេញក្រុមឥឡូវហើយ។ ត្រូវចេះបែងចែកការងារ អាមួយណាស្រាល អាមួយណាចាំបាច់ អាមួយណាទុកពេលក្រោយបាន។ ហើយត្រូវដឹងថាអ្នកណាចេះអី ធ្វើបានត្រឹមណាទៀត បើមិនចឹងត្រៀមខ្លួនម៉ូវចិត្តអោយហើយទៅ 😂
👉 សម្រេចចិត្ត🤔៖
ធ្លាប់សម្រេចចិត្តកិច្ចការចំបាច់ប៉ុន្មានដងហើយសួរត្រង់? ធ្វើមេគេគឺត្រូវមានការសម្រេចចិត្ត។ ពីមុនកាលនៅកូនចៅ មានរឿងតូច រឿងធំ វឹបឡើងរត់រកមេៗ… ដល់ធ្វើមេគេ គឺដល់ពេលដែលគេរត់រកវិញ🙃។ពេលខ្លះការសម្រេចចិត្តមិនមានចន្លោះពេលអោយគិតយូរទេ គឺត្រឹមប៉ុន្មាននាទី ឬវិនាទីប៉ុណ្ណោះ ដូច្នេះជាមេត្រូវតែគិតអោយបានល្អិតល្អន់ លឿនជាទីបំផុត ហើយភ្ជាប់ជាមួយហានិភ័យទាបទៀត។
👉 ដោះស្រាយបញ្ហា🤯៖
ដល់វគ្គមួយទៀតគឺដោះស្រាយបញ្ហា វាអាចភ្ជាប់ជាមួយចំណុចខាងលើដែរ… ចឹងមេជាតួនាទីនៅចំកណ្តាលរវាង កូនចៅ និងថ្នាក់លើខ្លាំង… និយាយទៅស្នូលនំប័ុង គៀបលើក្រោម😔។ កាលពីនៅបុគ្គលិកថ្នាក់ក្រោម និយាយដើមថ្នាក់លើហុយ ដល់ពេលឡើងធ្វើមេ ដឹងរឿងគ្រប់សព្វហា និយាយមែន ពេលឮថ្នាក់ក្រោមនិយាយម្តងៗអួលដើមក… ពេលសម្រេចចិត្តលែងមានពាក្យថាខ្លួនឯង គឺគិតបុគ្គលិកខាងក្រោម និងផលប្រយោជន៍ក្រុមហ៊ុនជាបឋមតែប៉ុណ្ណោះ។
👉 សម្ពាធ😭៖
ពាក្យចាស់ពោលថា កាន់តែខ្ពស់គឺកាន់តែត្រូវខ្យល់ ចុងស្រល់លូតផុតគេ តែលែងមានមេឃអីបាំងហើយ គឺឯកោ… ពេលខ្លះយើងខ្លួនឯងដឹងថាថ្នាក់ក្រោមធ្វើមិនបានល្អ តែថ្នាក់លើមិនមែនដាប់ថ្នាក់ក្រោមឯណា គឺដាប់យើងហ្នឹង… ចឹងត្រូវទទួលរងកំដាប់ដៃ ឬហក់ជើងខ្ទប់ខ្លាំងៗហ្មង… សួរខ្លួនឯងថាហ៊ានទទួលសម្ពាធបានកម្រិតណា តវ៉ាមិនចេញ ក្រៅពីពាក្យថា បាទ/ចា បងៗរហូត🙂
👉 ចេះច្រើន រៀនលឿន🤓៖
ពេលខ្លះចូលប្រជុំជាមួយថ្នាក់លើក្នុងគម្រោងថ្មីៗ តែងមានពាក្យបច្ចេកទេសច្រើនលេចមុខមក ហើយសុទ្ធតែពាក្យមិនចេះ។ ចឹងយើងត្រូវមានសមត្ថភាពក្នុងការរៀនអោយបានលឿនជាទីបំផុតថាអាហ្នឹងវាម៉េច ដើរពីណាទៅណា ព្រោះដល់ពេលធ្វើ គឺយើងជាអ្នកបញ្ជាផ្ទាល់ទៅថ្នាក់ក្រោមហើយ។ ពេលខ្លះទៀតសំណួរដែលថ្នាក់ក្រោមលើកមក ក៏មិនច្បាស់ថាយើងចេះទាំងអស់ដែរ ជាពិសេសចំណេះដឹង និងការអភិវឌ្ឍថ្មីៗក្នុងតំបន់ និងពិភពលោក…
អត្ថបទ : Noti -Solution

