“ ទ្រអ៊ូចំហៀង ”

K
konitha

    ទ្រអ៊ូ​ចំហៀង ​មានមុខ​ងារ​សំខាន់​២​យ៉ាង គឺ​សំខាន់​ក្នុង​វង់ភ្លេង​ល្ខោនបាសាក់ និង​សំខាន់ ម្យ៉ាងទៀត​ក្នុង​វង់ភ្លេង​ល្ខោន​យីកេ​បច្ចុប្បន្ន​។ នៅ​ក្នុង​វង់ភ្លេង​ទាំង​ពីរ​នេះ ទ្រអ៊ូ​ចំហៀង​មាន តួនាទី​ផ្ដើម​ចេញ​បទ​នាំមុខ​ឧបករណ៍​ដទៃ ក្នុង ពេល​ប្រគំ​ម្ដង​ៗ ។ អ្នកចំរៀង​ទាំងឡាយ និង ឧបករណ៍​ផ្សេង​ទៀត ត្រូវ​រង់ចាំ​ការ​បើក​បទ របស់​ទ្រអ៊ូ​ចំហៀង​នេះ​ជា​មុន​បន្ដិច​សិន​មុន​នឹង ចូល​ចំណុច​ច្រៀង ឬ​ចំណុច​ចេញ​របស់​ខ្លួន ។ ទ្រនេះ​មានសំនៀង​តូច​ស្រាល​ជាង​ទ្រអ៊ូមហោរី ពាស​ស្បែក ។

Comments