សំនួរសួថា តើមានទីកន្លែងណាដែលព្រមទទួលមនុស្សដែលមានស្ថានភាពចិត្តមិននឹងហ្ន៎បែបហ្នឹងទៅបម្រើការរងារគឺគ្មាននោះទេ ពេលខ្លះ៖
👉អន់ចិត្តនៅកន្លែងការងារក៏បង្ហាញ ក្នុងបណ្តាញសង្គម
👉ខឹងមេក៏បង្ហាញតាមបណ្តាញសង្គម
👉រហូតមេមិនឡើងប្រាក់ខែអោយខឹង ក៏បង្ហាញទៀត
👉ហើយពេលខ្លះសូម្បីតែរឿងគ្រួសាររបស់ខ្លួនឯងក៏យកទៅបង្ហាញអោយគេមើលដែរ ហើយចែករំលែករឿងនៅក្នុងចិត្តទាំងមិនថាវាធ្វើអោយប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ខ្លួនឯងនិងអ្នកដទៃ ។ ហើយបើសិនអ្នកជាមនុស្ស មិនអាចសូម្បីតែរៀបចំអារម្មណ៍ខ្លួនឯងអោយល្អផងតើធ្វើម្តេចអាចអោយអ្នកដទៃទុកចិត្តនិងប្រគល់ការងារធំកាន់កាប់បាន ។ ដំបូងខ្ញុំក៏ជាមនុស្សដែលចូលចិត្តធ្វើរឿងឥតបានការនៅក្នុងបណ្តាញសង្គមដូចគ្នាតែក្រោយបានសិក្សាពីផលវិបាករួចមកទើបដឹងថាវាគឺជារឿងមួយដែលគួជៀសវាង ។
នៅក្នុងបណ្តាញសង្គមជាច្រើនជាពិសេស 🎭Facebook
គឺជាប្រវត្តិរូបរបស់អ្នក បើប្រវត្តិរូបមិនល្អទេ ការទទួលបានឱកាសការងារក្នុងស្ថាប័នមួយក៏មិនល្អដូចគ្នា ។
អត្ថបទ #មុំសីហាប់
រូបភាព #google

