ដំណេីរ

K
konitha

 🌿ការធ្វើដំណើរនៅក្នុងផែនដីនេះប្រហែលជាមិនឆ្ងាយពេកនោះទេសម្រាប់ពួកយើងទាំងអស់គ្នា តែដំណើរនៅលើវិថីជីវិតវិញអាចនិងឆ្ងាយរហូតអ្នកខ្លះមិនអាចធ្វើដំណើរទៅដល់ក៏សឹងនឹងមានដែរ ។ ដំណើរទៅទីកន្លែងផ្សេងៗអ្នកនឹងមានមនុស្សរួមដំណើរជាមួយច្រើនបើសិនជាជួបបញ្ហាណាមួយក៏អាចជួយគ្នាទៅវិញទៅមកបានដែរ តែសម្រាប់ការធ្វើដំណើរទៅរកភាពជោគជ័យក្នុងជីវិតវិញពុំមានសូម្បីតែម្នាក់មករួម
សុខរួមទុក្ខជាមួយ ក្រៅតែអំពីអ្នកខ្លួនឯង ។ ដំបូងខ្ញុំគិតថាម៉ាក់ ប៉ាគាត់និងនៅចាំមើលខ្ញុំមិនថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏គាត់នៅតែបន្តជួយជានិច្ចតែមិនយូប៉ុន្មានពួកគាត់ក៏បានចាក់ចេញទៅ ក្រោយមកខ្ញុំក៏គិតម្តងទៀតថាបើមានមនុស្សស្រីម្នាក់ដែលនៅក្បែរខ្ញុំចេះយល់ចិត្ត អោយតម្លៃ គឺគ្រប់គ្រាន់ហើយតែមិនយូប៉ុន្មាននាងក៏ចាក់ចេញទៅម្នាក់ទៀត ។ 

  ពេលនេះទើបខ្ញុំដឹងថាមានតែខ្លួនឯងនោះទេដែលនៅចាំលើកទឹក ចាំផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដែលខ្ញុំតែងប្រាថ្នារាល់ថ្ងៃនេះ ។ ខ្ញុំអាចជាមនុស្សដែលអ្នកដទៃមិនអោយតម្លៃ តែខ្ញុំក៏ជាមនុស្សដែលមិនខ្វល់ពីតម្លៃអ្វីនោះដែរ ព្រោះអ្វីដែលខ្ញុំខ្វល់បំផុតនោះគឺភាពត្រឹមត្រូវ ។ មនុស្សគ្រប់គ្នាអាចចាកចោលអ្នកបានគ្រប់ពេលវេលាទាំងអស់ដោយមិនចាំបាច់ទាល់តែអ្នកមានកំហុសនោះទេ ព្រោះបើពួកគេបម្រុងនឹងចេញមិនខ្វះឡើយហេតុដែលលើកយក
មកនិយាយ តែអ្នកដទៃបោះអ្នកវានៅមិនទាន់គួអោយបារម្មណ៍ខ្លាំងដូចជាអ្នកបោះបង់ខ្លួនឯងឡើយ ព្រោះបើខ្លួនឯងសម្រេចចិត្តអោយជីវិតខ្លួនបែបទន់ខ្សោយហើយវាក៏នឹងទៅជាបែបនោះដោយពុំចាំបាច់ជម្រុញទៀតនោះទេ ។

អត្ថបទ #មុំសីហាប់ 
រូបភាព #Google

Comments