ពេលខ្លះមនុស្សមានសមត្ថភាពពូកែតែមួយមុខក៏មិនអាចទទួលបានតំណែងល្អដែរប្រសិនជាគេខ្វះនៅស្នាមញញឹម ។ ក្នុងបរិបទការងារជាពិសេសគ្រួសារតែម្តងបើសិនជាអ្នកពុំអាចបង្កើតស្នាមញញឹមខណៈដែលអ្នកមានអារម្មណ៍មិនល្អនោះទេ ទំនាស់គ្រួសារក៏ដូចជាក្រុមការងារនឹងកើតឡើងជាប្រចក្ស ជួនកាលអាចធ្វើអោយមានការយល់ច្រឡំគ្នាទៅ
វិញទៅមកក៏ថាបាន ព្រោះតែទឹកមុខមិនស្រស់បស់នឹងធ្វើអោយភាគីម្ខាងទៀតគិតទៅលើរឿងផ្សេងរហូតវាយតម្លៃថាយើងជាមនុស្សមិនចុះសម្រុងអ្នកដទៃក៏សឹងតែមាន ។ បើមានបញ្ហានៅកន្លែងការងារក្រោយត្រលប់មកផ្ទះត្រូវតែទុកចោលមួយឡែកសិន ហើយបើសិនមានបញ្ហាពីផ្ទះទៅក៏ត្រូវតែទម្លាក់ចោលមួយឡែកសិនដែរ បើមិនដូច្នេះទេយើងនឹងមិនអាចគ្រប់គ្រងបញ្ហាបានទេ ហើយថែមទាំងផ្តល់ឱកាសអោយបញ្ហាមកគ្រប់គ្រងយើងវិញមិនខាន ។
👉#បើអ្នកមិនអាចគ្រប់គ្រងបញ្ហាបានទេនោះបញ្ហានឹងគ្រប់គ្រងអ្នក
អត្ថបទ #មុំសីហាប់

