“ ទ្រ​ធំ ”

K
konitha
ទ្រ​ធំ ​ជា​ប្រភេទ​ទ្រ​មួយ​បែប​ធុន​ធំ​ជាងគេ ក្នុង​ចំណោម​ទ្រ​នៅ​កម្ពុជា ។ នៅ​ក្នុង​រវាង​ឆ្នាំ ១៩៦០ មាននៅ​ក្នុង​រាជវាំង និង​ឆ្នាំ​១៩៦៤ មាននៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ផ្នែក​ភ្លេងបុរាណ កាលនោះ​ពួក​យើងខ្ញុំ​នៅ ជា​និស្សិត​នៅឡើយ បាន​នាំ​គ្នា​បង្កើត​ទ្រ​ធំ​នេះ ឡើង​ធ្វើ​អំពី​ឈើ​ខ្នុរ ដើម្បី​យក​ទៅ​ចូលរួម ប្រគំ​សាកល្បង​ក្នុង​វង់ភ្លេង​មហោរី​វង់​ធំ ។ ទ្រនេះ​មាន​រាងរៅ​ដូច​ជា​ទ្រសោ​ធំ​សុទ្ធសាធ តែ​រឹតខ្សែ​ដូច​ទ្រអ៊ូ​មហោរី​ទៅ​វិញ ។ ទ្រនេះ មានដំណើរ​សាច់​បទ​អន្លាយ​ៗ​មួយ​ៗ​ចំ​ៗ​មិន បំភ្លៃ​ទេ ។

Comments