ឈឺគ្មានមូលហេតុដោយសារ ប៊ីចេង ឬ MSG

K
konitha
  ឈឺគ្មានមូលហេតុដោយសារ ប៊ីចេង ឬ MSG សំបូរខ្លាំងមានក្នុងអាហារកញ្ចប់ អាហារកែឆ្នៃ មុខងារវាធ្វើឲ្យអាហារមានរសជាតិ(ពិសេសក្នុងមីកញ្ចប់)។ MSG (monosodium glutamate) ជាអំបិលដែលមិនមានរសជាតិប្រៃ វាធ្វើឲ្យមនុស្សរាប់ពាន់លាននាក់មានបញ្ហាសុខភាពផ្សេងៗទូទាំងពិភពលោក ដូចជា 

១. លើសទម្ងន់ 

២. ហើមដៃហើមជើង ហើមមុខ អាចហើមគ្រប់កន្លែង

៣. ខ្សោយ ឬខូចក្រលៀន ថ្លើម (ដើមចមនៃជម្ងឺជាច្រើន..)

៤. បញ្ហាខួរក្បាល 

៥. ខ្លួនប្រាណពិបាកស្រូបយកសារធាតុចិញ្ចឹម 

៦. រោគបេះដូង

៧. ទឹកនោមផ្អែម 

៨.លើសឈាម ឈឺក្បាល ចុករោយ

៩. បង្កបញ្ហារលាកក្នុងរាងកាយ និងច្រើនរាប់សិបមុខទៀត...

ដូច្នេះអាហារក្រៅផ្ទះ អាហារកំប៉ុងកញ្ចប់ កែឆ្នៃគួរតែកាត់បន្ថយឲ្យនៅតិចបំផុតបើមិនចង់ឈឺ ខាតលុយខាតកាក់មើលជម្ងឺ នេះមិនទាន់រាប់សារធាតុគីមីជាច្រើនមានក្នុងអាហារអស់ហ្នឹងផង។


បកស្រាយសង្ខេបមកពីការស្រាវជ្រាវ: EXCLI journal Experimental and Clinical science

Comments