👉លក្ខណះរបស់បុគ្គលិកទីមួយទោះប្រឹងរហូតដល់ដង្ហើមចុងក្រោយទៀតក៏រកទិសដៅអ្វីរបស់ខ្លួនឯងមិនឃើញដែរ ព្រោះពុំបានស្គាល់គោលដៅរបស់ខ្លួនអោយបានច្បាស់ថាតើអ្វីជាតម្រូវការចាំបាច់បំផុតក្នុងការរស់នៅ ហើយសឹងតែមិនដឹងខ្លួនថាមកធ្វើការរាល់ថ្ងៃដើម្បីអ្វីទៀតផង ។ យើងអាចនិយាយបានថាជោគជ័យកើតមកពីការប្រឹងប្រែង តែការប្រឹង
ប្រែងមួយមុខដូចគោ ក្របី នោះវាពុំទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះប្រឹងទាំងមិនដឹងថាខ្លួនឯងចង់ទៅណា ទៅធ្វើការគ្រាន់តែទៅដើម្បីបង្គ្រប់កិច្ចក៏សឹងតែមាន បើបានមេមិននៅក្បែរទៀតរិតតែឡើងចាងលែងខ្វល់ពីការងារតែម្តង ។
👉រីឯលក្ខណះរបស់បុគ្គលិកទីពីរវិញគឺគេយ៉ាងណាខ្ញុំក៏យ៉ាងនោះដែរព្រោះកុំអោយគេថាខ្លួនខុសគេតែឯង បើគេយកម៉ោងធ្វើការធ្វើរឿងឥតប្រយោជន៍ ខ្លួនក៏ប្រឹងបង្កើតភាពអត់បានការអោយជីវិតដូចគ្នា បើអ្នកដទៃអង្គុយនិយាយដើមមេ ខ្លួនក៏ប្រឹងទៅនិយាយជាមួយគេទៀតខ្លាចគេថាមិនមែនជា Team Work រកលេសចុះ រកលេសឡើងក៏មករអ៊ូថា “ហេតុអ្វីមេមើលមិនឃើញខ្ញុំ មិនដំំឡើងប្រាក់ខែអោយខ្ញុំ ហេតុអ្វីអ្នកថ្មីគេបានប្រាក់ខែច្រើនជាងអ្នកចាស់...” សួរត្រឡប់ទៅវិញប្រសិនបើអ្នកជាម្ចាស់ក្រុមហ៊ុន តើគួជ្រើសអ្នកដែលមានប្រាក់ខែខ្ពស់មកកាន់ការងារដែលអ្នកមានប្រាក់ខែទៀតធ្វើបានរឺយ៉ាងណា ? ប្រាកដណាស់គឺទេ ហើយច្បាស់ជារកអ្នកដែលមានសមត្ថភាពជាងមុនមកធ្វើបន្តទោះបីត្រូវចំណាយលើសមុនក៏ដោយ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ក៏គិតបែបនេះដូចគ្នាគឺចំណាយលុយអោយចំមនុស្សមានសមត្ថភាពពិតប្រាកដ ។
👉ឯប្រភេទបុគ្គលិកចុងជាប្រភេទមនុស្សគួអោយស្ងើចសរសើរព្រោះគាត់ពុំមែនមកធ្វើដើម្បីតែទទួលចំណូលតែមួយមុខនោះទេ តែគាត់មកទទួលយកចំណេះដឹងពីសាលាដែលរៀនបានលុយត្រលប់ទៅវិញគឺកន្លែងការងារនេះឯង ។ ពួកគាត់ជាប្រភេទមនុស្សដែលធ្វើការងារជា
មួយនឹងគោលដៅជីវិតច្បាស់លាស់ថាតើមួយឆ្នាំឬក៏ពីរឆ្នាំខាងមុខទៀតគាត់និងទទួលបានអ្វីត្រលប់មកវិញ ។
👉🌿នេះហើយជាចំណុចដែលពេលខ្លះបុគ្គលិកមួយចំនួនធំតែងមើលរំលង ។
អត្ថបទ #មុំ សីហាប់

