១- បើចង់លូតកំពស់ មានស្បែកម៉ត់សថ្លា គ្មានមុន: កុំញុំាផ្អែម និង Fast Food ដាច់ខាត គេងឲ្យគ្រប់ ហាត់ប្រាណជាប្រចាំ ញុំាវីតាមីនD ឲ្បបានគ្រប់គ្រាន់ គួរចេះចាប់ផ្តើមថែរក្សាស្បែកហើយ ប្រើទ្បេការពារកំដៅថ្ងៃឲ្យជាប់។
២- សាកល្បងចូលរួមធ្វើការងារនានាឲ្បបានគ្រប់រឿងក្នុងសង្គមតាមតែអាចធ្វើបាន កុំថ្នមខ្លួនពេក ចូលរួមឲ្យកាន់តែច្រើនកាន់តែល្អ កុំខ្លាចបរាជ័យ ព្រោះយើងកំពុងស្វែងរកអ្វីដែលខ្លួនយើងត្រូវការពិតប្រាកដនៅក្នុងជីវិត សាកតិចពេក ភាពភ័យខ្លាចក៏ច្រើន អញ្ចឹងរកមិនឃើញសមត្ថភាពពិតរបស់ខ្លួនយើងនោះទេ។
៣- កុំខ្វល់ថាអ្នកដទៃគិតពីយើងបែបណា សំខាន់ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ថាយើងជានរណា(Just Be Yourself) ព្រោះទីបំផុត យើងនឹងដឹងថា “ តាមពិតគ្មាននរណាខ្វល់ពីជីវិតយើងសូម្បីតែបន្តិច (Love yourself)”។
៤- ត្រៀមខ្លួនសម្រាប់ការបរាជ័យ ជាគន្លឹះសម្ងាត់របស់មហាសេដ្ឋីលើលោក មិនមែនមើលងាយថាខ្លួនយើងធ្វើអ្វីមួយមិនកើតនោះទេ តែការត្រៀមខ្លួននឹងធ្វើឲ្យយើងមានអារម្មណ៍នឹងនរជាងមុនទៅវិញទេ បរាជ័យកាន់តែច្រើន បទពិសោធន៍កាន់តែច្រើន ឱកាសជោគជ័យកាន់តែធំ។
៥- កុំកែប្រែខ្លួនឯង ឬ ធ្វើអ្វីម្យ៉ាងដើម្បីផ្គាប់ចិត្តអ្នកដទៃព្រោះតែចង់ឲ្យគេចូលចិត្ត ស្រទ្បាញ់ ឬ សរសើរយើងជាដាច់ខាត សារធាតុមនុស្សផ្លាស់ប្តូរអត្តចរឹតគ្រប់ពេលវេលា ថ្ងៃនេះគេជាមិត្តរបស់យើង ថ្ងៃស្អែកគេអាចនិយាយដើមយើងបែកផ្សែងក៏មាន (មានមិត្តដែលចូលចិត្តវាយតម្លៃអ្នកដទៃ សុខចិត្តនៅតែឯងល្អជាង)៕
អត្ថបទ : វេជ្ជបណ្ឌិតសែមរតនា

