ជំងឹលើសឈាម ឬលើសសម្ពាធឈាម

K

ជំងឹលើសឈាម ជាជំងឺមួយដែល ភាគច្រើនកើតឡើងលើមនុស្សចាស់ ហើយមនុស្ស​វ័យក្មេង​ក៏​អាចកើត​មាន​ជំងឺលើសឈាមនេះ​បាន​ដែរ។​ជំងឺលើសឈាម មិនទាន់អាចព្យាបាលឲ្យជាសះស្បើយ បាននៅឡើយទេ។ ប៉ុន្តែ ការព្យាបាលដោយថ្នាំ អាចធ្វើអោយសំពាធឈាម ធ្លាក់មកស្ថិតនៅក្នុងកំរិតធម្មតាវិញ ជៀសផុតពីហានិភ័យផ្សេងៗដែល បណ្តាលមកពីជំងឺលើសឈាម។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺលើសឈាម​នេះ​មាន​​៖

  • ​សេព​គ្រឿង​ស្រវឹង​ច្រើន
  • ការញាំអាហារ​មាន​សារធាតុ​បំប៉ន​ច្រើន ពិសេស​គឺ​ខ្លាញ់ ​អាហារ​ប្រៃ​លើស​ចំនួន អាហារ​កំប៉ុង
  • មិនសូវ ឬមិនបានហាត់ប្រាណ
  • លើសទម្ងន់ ធាត់
  • ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម

រោគសញ្ញា៖

  • ឈឺក្បាល
  • រោយកញ្ជឹងក
  • វិលមុខ
  • ស្រវាំងភ្នែក

ផ្តល់ផលវិបាក ដល់សុខភាព ៖

  • ជំងឺគាំងបេះដូង
  • ជំងឹខ្សោយបេះដូង
  • ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ
  • ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល
  • ជំងឺងងឹតភ្នែក
  • ពិការ

វិធីបង្ការជំងឺលើសឈាម ​​​​​​​​​​​៖

  • ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់អោយបាន៣០នាទីរៀងរាល់ថ្ងៃ
  • រក្សាទម្ងន់អោយត្រឹមត្រូវតាមស្តង់ដារ
  • តមការហូបប្រៃ
  • បន្ថយការហូបជាតិខ្លាញ់ និងប្រេង
  • កុំពិសាបារី និងគ្រឿងស្រវឹង
  • បរិភោគបន្លែ ផ្លែឈើ បាយអង្ករសំរោប អាហារដែលសំបូរ ជាតិប៉ូតាស្យូម ជាពិសេសផ្លែចេកណាំវ៉ា ផ្កាខាត់ណា ផ្លែប៊័រ និងគ្រាប់ធុញជាតិជាដើម៕

Comments