គ្រឿងផ្សំ
- ត្រពាំងស្រស់
- ត្រីស្រស់ ( ត្រីពោ ឬត្រីប្រា ឬ ត្រីឆ្លាំង ...តាមចំណូលចិត្ត)
- ស្លឹកងុប ស្លឹកបាស ននោង ស្អំ ស្លឹកម្ទេស (បន្លែរតាមចំណងចំណូលចិត្ត)
- សាច់ជ្រូក៣ជាន់ ហាន់ស្ដើងៗ
- ទឹកត្រី ស្ករស អំបិល ប៊ីចេង
- ប្រហុកចិញ្ច្រាំ ឬ ទឹកប្រហុក
- ខ្ទិះដូង
វិធីធ្វើ
ដំបូងត្រូវបេះស្លឹកម្ទេស និងស្លឹកបាស់ ស្លឹកងុបស្អំ រួចលាងឲ្យស្អាត។ ននោង ចិត ឬកោសសំបកចេញ ហើយលាងទឹកចេញឲ្យស្អាត ទើបចិតវាជាដុំៗ។ ត្រពាំងត្រូវហាន់ស្ដើងៗរួចយកមកស្ងោរជាមួយទឹកអង្ករ ដើម្បីឲ្យអស់ជាតិហាង មុននឹងជ្រំប្រហុកចូល។ បន្ទាប់មកទៀតត្រូវដាក់គ្រឿងផ្សំរសជាតិ រួមមាន អំបិល ស្ករស ប៊ីចេង ម្សៅស៊ុបត្រី សាច់ជ្រូកចូល រំងាស់ឲ្យពុះ បានឆ្អិនល្អ រួចភ្លក្សឲ្យត្រូវមាត់។ ចុងបញ្ចប់ត្រូវដាក់ខ្ទិះដូង រួចបង់ ននោង ស្លឹកម្ទេស ស្លឹកងុប ស្លឹកបាស់ នោះជាការស្រេច។

