ការធ្វើខ្លួនឲ្យអ្នកដទៃស្រឡាញ់រាប់អាន

K

មនុស្សដែលមានអាកប្បកិរិយាល្អ សុភាពរាបសាទន់ភ្លន់រមែងជាទីស្រឡាញ់រាប់អានរបស់អ្នកដទៃ ។ សកម្មភាពមួយ​ចំនួនខាងក្រោមនេះ បង្ហាញអំពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកដទៃ ក៏ដូចជាចង់ឲ្យអ្នកដទៃធ្វើអំពើបែបនេះចំពោះខ្លួនវិញមាន ៖

  • ការចេះផ្ដល់ទ្រព្យសម្បត្តិ ផ្ដល់ឱកាស និងកំលាំងចិត្តដល់អ្នកដទៃ ដើម្បីឲ្យគេមានលទ្ធភាពរស់នៅជាមួយយើងបាន។
  • ការចេះជួយសង្គ្រោះអ្នកដទៃនៅពេលមានអាសន្ ឬជួបប្រទះនូវបញ្ហាស្មុគស្មាញទាំងឡាយ។
  • ភាពមិនមើលងាយ មិនគំរាមកំហែង មិនប្រើអំពើហឹង្សាផ្សេងៗ។
  • ការប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាងបួន គឺមេត្តា ករុណា ឧបេក្ខា មុទិតា។
  • ភាពមិនឆាប់ខឹងង៉ក់ងរ មិនចចេសរឹងរូស មិនអាត្មានិយម។
  • ពេលដឹងថាខ្លួនមានកំហុសឆ្គង ត្រូវចេះសរភាពនូវកំហុសឆ្គង ហើយចងចាំទុកជាមេរៀន ដើម្បីចៀសវាងកំហុសឆ្គងទាំងនោះ។
  • ការមើលងាយពីភាពសំខាន់របស់អ្នកដទៃ ចេះផ្ដល់កិត្តិយសដល់អ្នកដទៃ មិនធ្វើតាមតែអំពើចិត្តរបស់ខ្លួនតែម្នាក់ឯងឡើយ។
  • ភាពមិនអួតអាង មិនសំដែងអាការៈណាដែលខុសឆ្គងឡើយ។
  • ការមានសីលធម៌ ឬគុណធម៌ យកឈ្នះអំពើអាក្រក់ដោយអំពើល្អ ៕

Comments