វៀតណាម កំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកខ្លាំង

K

រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ហើយកំពុងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មកសិកម្មក្នុងស្រុក ដោយបង្ខំឲ្យមានការសម្លាប់ជ្រូក ៣ ដងនៃចំនួនសត្វជ្រូកដែលបានសម្លាប់កាលពីឆ្នាំមុន

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្ទុះឡើងនេះកំពុងវិវឌ្ឍក្នុងលក្ខណៈស្មុគស្មាញ និង​កំពុង​គំរាម​កំហែង​ក្នុង​ទ្រង់ទ្រាយ​ធំ” ។

រដ្ឋាភិបាលបាននិយាយថា ការផ្ទុះឡើងនៅឆ្នាំនេះបានរីករាលដាលដល់តំបន់ចំនួន ២,២៧៥ ក្នុងទីក្រុងចំនួន ៥៧ ក្នុងចំណោមទីក្រុង និងខេត្តចំនួន ៦៣ របស់ប្រទេសនេះ ហើយរហូតមកដល់ពេលនេះអាជ្ញាធរបានសម្លាប់សត្វជ្រូកចំនួន ២៣០,០០០ ក្បាល ។

អានបន្ថែម https://www.kampucheathmey.com/global-news/236751/

 

Comments