ការធ្វើសកម្មភាពតាមដំណាក់កាលនីមួយៗដែលយើងបានកំណត់ក្នុងផែនការ ត្រូវស្របតាមគោលបំណងរបស់ខ្លួន។ រាល់សកម្មភាពក្នុងផែនការ យើងត្រូវធ្វើតាមពេលកំណត់ លទ្ធផលទទួលបានត្រូវគិតដល់គោលដៅទាំងបរិមាណ ទាំងគុណភាពផងដែរ។ ប្រសិនបើជួបឧបសគ្គក្នុងការអនុវត្ត យើងត្រូវរិះរកមធ្យោបាយដោះស្រាយឲ្យទាន់ពេល មិនត្រូវរាថយ ឬបោះបង់ចោលឡើយ។ អ្នកត្រូវស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងរកវិធីសាស្រ្តផ្សេងៗ។ យើងត្រូវវាយតម្លៃល់ការងាររបស់យើងធ្វើយ៉ាងណាឲ្យសម្រេចតាមគោលបំណង ស្របតាមលក្ខណៈច្បាប់ និងទទួលខុសត្រូវលើការងារ និងតួនាទីរបស់ខ្លួន ទោះបីការងារនោះលំបាកយ៉ាងណាក៏ដោយ ៕

