ការ​ចែក​ចាយឧ​បករណ៍​តេស្ដ​ទឹកមាត់​រកកូវីដ​ ១៩​ គ្មាន​លេខបញ្ជិកា ត្រូវបានហាមខាត

K

រសួង​សុខាភិបា​ល​បាន​ហាមឃា​ត់​ការចែក​ចាយ​ ឬ​លក់​ឧបករណ៍​តេស្ត​ទឹកមា​ត់​រក​មេរោគ​កូ​វីដ ១៩ ដែល​គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួងហើយ​អាចជា​ផលិត​ផល​ក្លែងប​ន្លំគ្មាន​គុណភាព​ត្រឹមត្រូវ​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កផ្សេងៗគ្នា​ចំនួន ៧ ​គណនី។​

ក្រសួង​បានចេញ​សេចក្តីជូន​ដំណឹង​នៅ​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ​២០២១ នេះ​ថា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​គណនី​ចំនួន៧បា​ន​ផ្សព្វផ្សាយ​លក់​នូវ​ឧបករណ៍​តេស្ត​ទឹកមាត់​រក​មេរោគ​កូ​វីដ ១៩ ដែល​គ្មាន​លេខ​ប​ញ្ឆិ​កានិង​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល រួមមាន​ Sopheap-បោះ​ដុំ និង​លក់រាយ​ឪ​សថ​បុរាណ​ចិន, Healthcare and Beauty, មាន​លក់​ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំ​មកពី​ប្រទេស​ថៃ, TN Online Shop, FRIENDSY, RS3 Online Shop និង ​Plus, Healthcare store and equipment supply។

 

 

អានបន្ថែម

Comments