ភាពសុខដុម គឺជាសេចក្ដីរីករាយ ការរស់នៅផ្ដុំគ្នាដោយឥតសៅហ្មង សេចក្ដីសប្បាយដោយនៅមូលគ្នាសុខស្រួល ដោយគ្មានទំនាស់ ច្រណែនឈ្នានីស ចេះជួយធុរៈគ្នា ទទួស្គាល់តួនាទី និងភារកិច្ចរៀងៗខ្លួន ។
ភាពសុខដុមមិនត្រឹមតែជាបំណងប្រាថ្នាសម្រាប់ការរួមរស់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាជាសេចក្ដីប៉ងប្រាថ្នារបស់សង្គមជាតិ និងពិភពលោកផងដែរ ហើយភាពសុខដុមបាននំមកនូវកិត្តយស និងផលប្រយោជន៍ដូចជាៈ
- រស់នៅដោយភាពដោយភាពស្និទ្ធស្នាល ស្មោះត្រង់ និងគ្មានអំពើហឹង្សា
- ប្រកបដោយក្ដីស្រឡាញ់ រីករាយ សន្ដោសប្រណី និងក្ដីសង្ឃឹម
- ផ្ដល់ឱកាសក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតបានល្អប្រសើរ
- ជុំរុញឲ្យសេដ្ឋកិច្ចគ្រួសារមានការអភិវឌ្ឍ
- កូនចៅទទួលបានការអប់រំខ្ពស់ និងជួយកាត់បន្ថយភាពក្រីក្រ
- ចេះគោរពសិទ្ធគ្នា ស្រុះស្រួលឯកភាពក្នុងគ្រួសារ
- សម្បូរធនធានមនុស្ស ធ្វើឲ្យសង្គមអភិវឌ្ឍ មានសន្តិភាព និងស្ថេរភាពនយោបាយ៕

