វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី

K

រដ្ឋាភិបាលហុងកុងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរកឃើញករណីចំនួនពីរ នៃវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីអាហ្រ្វិកខាងត្បូង ដែលអ្នកវិទ្យាសាស្ត្រព្រមានថា បណ្តាលឲ្យឆ្លងសាហាវនិងអាចកំណត់ប្រសិទ្ធភាពនៃវ៉ាក់សាំងទៀតផង។ 

ការឆ្លង ត្រូវបានរកឃើញនៅក្នុងខ្លួនបុរសម្នាក់ ដែលវិលត្រឡប់មកហុងកុងពីប្រទេសអាហ្វ្រិកខាងត្បូងក្នុងខែនេះ ហើយក្រោយមកករណីទី២ រកឃើញនៅក្នុងខ្លួនបុរសម្នាក់ទៀតដែលស្នាក់នៅក្នុងសណ្ឋាគារធ្វើចត្តាឡីស័កជាមួយគ្នា។

ហ្សែនរបស់មេរោគគឺដូចគ្នាបេះបិទចំពោះបុរសទាំងពីរ ដែលបង្ហាញពីការចម្លងតាមខ្យល់។ បុរសទាំងពីរនាក់ សុទ្ធតែទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដរួចរាល់។ 

គួរបញ្ជាក់ថា វីរុស B.1.1.529 នេះមានផ្ទុកនូវធាតុបំប្លែងចំនួន៣២ប្រភេទ ជាហេតុធ្វើឲ្យវាឆ្លងខ្លាំងបំផុត ព្រមទាំងធន់នឹងវ៉ាក់សាំង ហើយមានការប្រែប្រួលចំពោះសរសៃប្រូតេអ៊ីន ច្រើនជាងប្រភេទផ្សេងៗទៀត។

ទោះបីជាមេរោគបំប្លែងខ្លួនប្រភេទនេះ ឆ្លងសាហាវជាង Delta ទ្វេដងក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វាអាចត្រូវបានរកឃើញជាមួយនឹងការធ្វើតេស្តម៉ាស៊ីន PCR ធម្មតា៕

ប្រភព https://www.kampucheathmey.com/global-news/236715/

Comments