- យកគ្រប់សណ្ដែកខៀវក្នុងបរិមាណល្មមនឹងតម្រូវការមកលាងឱ្យលាងស្អាត បន្ទាប់ពីលាងស្អាត ត្រូវត្រាំទឹកសណ្ដែកឱ្យបានមួយយប់។
- ព្រឹកឡើង ចាក់ទឹកដែលត្រាំនោះចេញ ចាក់ទឹកថ្មីចូល រួចសម្រិតចេញទៀត អោយសល់តែទឹកប៉ិកៗ នៅនឹងស្បៃមុងនោះបានហើយ (នេះគេហៅថា អោយទឹកសណ្ដែក)។
- ថ្ងៃឡើង អោយទឹកទៀត រួចសម្រិតចេញទៀត។
- ល្ងាចឡើង អោយទឹកទៀត រួចសម្រិតចេញទៀត។
- បន្តអោយទឹក មួយថ្ងៃ៣ដង គឺព្រឹកម្ដង ថ្ងៃ និងល្ងាចម្ដង អោយបាន២ ឬ៣ យប់ តាមចិត្តយើងចង់បានទំហំ សណ្ដែកបណ្ដុះ។
តាមបទពិសោធន៍ខ្ញុំ ប្រើពេល៤យប់រាប់ ទាំងយប់ ដែលយើងត្រាំសណ្ដែកផង សណ្ដែកវែងល្មមហូបបាន។

