ចំនេះដឹងទូទៅ ( ប្រវត្តិសាស្រ្ដប្រទេសសៀម )

K

តាមប្រវត្តិសាស្រ្តប្រទេសសៀមចែកជា៤សម័យកាលគឺ ៖

  • សម័យសុខោទ័យ (១២៣៨-១៣៥០) សៀមបានដណ្ដើមយកខេត្តសុខោទ័យពីខ្មែរ និងបង្កើតរដ្ឋសៀមដោយស្ដេចរាមាកំហែង។
  • សម័យអយុធ្យា (១៣៥០-១៧៦៧) សៀមបានពង្រីកទឹកដីមកលើចក្រភពខ្មែរ និងត្រួតត្រាតាមដងទន្លេមេណាម ។ នៅឆ្នាំ១៧៦៧ ស្ដេចភូមាបាយិនណោង វាយក្រុងអយុធ្យាខ្ទេចខ្ទីអស់។
  • សម័យធនបុរី (១៧៦៧-១៨០០) ព្រះចៅតាក់ស៊ីន រំដោះក្រុងអយុធ្យាពីភូមា រួចលើករាជធានីមកតាំងនៅធនបុរីឆ្នាំ ១៧៦៧ តែព្រះចៅតាក់ស៊ីនលោភលន់អំណាច ត្រូវព្រះចៅយ៉តហ្វា(រាមាទី១) នៃរាជវង្សចក្រីកាត់ទោសប្រហាជីវិត។
  • សម័យក្រុងបាងកក (១៨០០-សព្វថ្ងៃ) ព្រះចៅរាមាទី១ នៃរាជវង្សចក្រី បានឡើងសោយរាជ្យរហូតមកដល់បច្ចុប្បន្ន ៕

Comments