ភាពជាបងប្អូន

K

ក្នុងគ្រួសារមាន សាមគ្គី រវាងបងប្អូនពិតជាសំខាន់ណាស់ ហើយយើងតែងតែមិនភ្លេចខ្សែស្រឡាយ សាច់ញាតិដែលជាខ្មែរដូចគ្នានោះឡើយ ។ ខ្សែស្រឡាយសាច់ញាតិខ្មែរមានលក្ខណទ្វេគឺ បានន័យថា ពួកគេជាប់ខ្សែលោហិត ទាំងខាងម្តាយ និងឪពុក ។ ការរៀបការត្រូវបានឪពុកម្តាយពិភាក្សាជាមួយសាច់ញាតិ និងសម្រេចភ្ជាប់សាច់ ភ្ជាប់ឈាម គ្រួសារមួយទៀត ហើយវាត្រូវតែមានការពេញចិត្តពីកូនប្រុសស្រីជាមុនសិនទើបអាចចាស់ទុំ ធ្វើតាមប្រពៃណីដ៏ល្អរបស់យើង ។ សមាជិកម្នាក់ៗក្នុងគ្រួសារត្រូវាមាទំនាក់ទំនងរវាងគ្នានិងគ្នា និងជួយដោះស្រាយបញ្ហាដែលកើតមានឡើង ។ ការជួយគ្នានេះហើយទើបហៅថាបងប្អូន និងមិនអាចឈរនៅស្ងៀមឡើយនៅពេលឃើញបងប្អូនមានបញ្ហា ហើយពេលសប្បាយយើងក៏សប្បាយជាមួយគ្នាដែរ៕ 

ខាងជួបយូបងប្អូននៅស្រុកកំណើត ពេលជួបនឹករលឹកគ្នាណាស់ ។ 

Comments