ជាទូទៅការរៀនអ្វីដែលថ្មីហើយមានប្រយោជន៍ វាតែត្រូវប្រើពេល បើមានចិត្តចង់ចេះចង់ដឹងនោះមិនពិបាកឡើង ព្រោះថាអារម្មណ៍នឿយណាយ ចង់ឈប់នោះគឺគ្មានឡើយ ។ ភាពអត់ធ្មត់ និងការមិនបោះបង់ក្នុងបំណង កើតមានបានដោយការយល់ពីតម្លៃនៃចំណេះវិជ្ជា ដោយការជាប់ចិត្តស្អិតជាមួយនិងរឿនដែលចង់ចេះដឹង ទោះត្រូវប្រើពេលយូរប៉ុណ្ណាក៏នៅតែព្យាយាមមិនរុញរា ។ ថាមពលនៅការយល់ វាធ្វើឲ្យគ្រប់ដង្ហើមនឹកគិត រឿងដែលចង់បាន ហើយត្រូវតែធ្វើវាដោយមានសតិរលឹកជានិច្ច ។

