គ្រឿងផ្សំ
- ពងទាឬពងមាន់ ៤គ្រាប់
- ខ្ទិះដូង២០០ក្រាម
- អំបិលកន្លះស្លាព្រាកាហ្វេ
- ផ្លែល្ពៅ ១ផ្លែល្មម
- អំបិលកន្លះស្លាព្រាកាហ្វេ
- ស្ករត្នោត ៣០០g (លាយជាមួយស្ករសខ្លះឆ្ងាញ់)
- ស្លឹកតយ ៣-៤សន្លឹក
របៀបធ្វើ
- យកល្ពៅទាំងមូលខ្វៀលក្បាលចេញហើយយកគ្រាប់ចេញឲ្យអស់ ហើយលាងទឹកឲ្យស្អាត ដាក់ផ្កាប់លើកញ្ច្រែងឲ្យស្រស់ទឹក
- យកពងទាវាយបំបែកជាមួយទឹកខ្ទិះដូងក្នុងចានធំមួយ រួចដាក់ស្ករ ពងទានិងអំបិល ស្លឹកតយ ច្របាច់ឲ្យសព្វ
- បន្ទាប់មកយកស្បៃ កន្ត្រង់ច្រោះយកតែទឹក
- ចាក់ទឹកដែលបានច្រោះនោះចូលក្នុងល្ពៅ
- មុននឹងដាក់ចំហុយត្រូវដាំទឹកឲ្យពុះសិន
- យកល្ពៅនោះទៅចំហុយឲ្យឆ្អិន (រយៈពរល៤៥នាទី បើផ្លែល្ពៅធំអាចចំហុយយូរជាងនេះ)
- បន្ទាប់មកទុកល្ពៅនោះឲ្យត្រជាក់ រួចកាត់វាដាក់ចានជាការស្រេច ៕

