ការតាំងចិត្តមុតមាំ គឺជាការកំណត់គោលដៅ ហើយប្រកាន់ខ្ជាប់នូវគោលដៅនោះទុករហូតទាល់តែបានសម្រេចជោគជ័យ ពោលគឺ ការត្រៀមចិត្តរួចចិត្តជាស្រេចក្នុងការប្រឈមមុខចំពោះឧបសគ្គនានាតាមផ្លូវ ។រីឯបញ្ហាផ្សេងខាងមុខដែលយើងគិតស្មានមិនដល់នោះ ការព្យាយាមពុះពារនឹងជួយឲ្យយើងឆ្លងផុតទៅបាន ។ បើកាលណាការតាំងចិត្តរបស់យើងចុះខ្សោយពេលយើងប្រឈមមុខនឹងភាពលំបាក ពេលនោះយើងនឹងក្លាយជាអ្នកបរាជ័យ ៕

