កែបជាខេត្តជាប់ឆ្នេរតូចមួយមានចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងកំពត។ ខេត្តមានឆ្នេរសមុទ្រជាង ២០ គីឡូម៉ែត្រនេះ ត្រូវបានរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍជាតំបន់សម្រាកលំហែកាយប្រភេទប្រណិត ខណៈខេត្តតូចច្រឡឹងមិនឆ្ងាយពីខេត្តកំពតនេះទទួលបានកំណើនភ្ញៀវទេសចរជាច្រើន។
បើនិយាយពីសក្ដានុពលខេត្តមួយនេះ ក៏សំបូរតំបន់កម្សាន្តមិនចាញ់ខេត្តជាប់ឆ្នេរដទៃទៀត ជាពិសេសតាមបណ្តាកោះនានា។ នេះបើតាមមន្រ្តីមន្ទីរទេសចរណ៍ខេត្តកែបលោក សោម ចិន្តា បានឲ្យដឹងថា ខេត្តកែបមានទាំងតំបន់ទេសចរណ៍ ៣៥ កន្លែង គឺ៖
- រ៉ករ៉ូយ៉ាល់
- វត្តភ្នំសសៀរ
- ឧទ្យានជាតិកែប
- ផ្សារក្តាម
- សួនមេអំបៅ
- ឆ្នេរថ្មី
- ឆ្នេរលេងទឹក
- វាលលំហែជ្រោយដូង
- ភ្នំវល្លិ៍ ជារមណីយដ្ឋានធម្មជាតិ
- កោះទន្សាយ
- វត្តកំពង់ត្រឡាច
- ថ្ងៃបាំងឆ័ត្រ
- វត្តវិបស្សនាធុរៈ
- វត្តភ្នំលាវ
- វត្តកែប
- ផ្លូវព័ទ្ធភ្នំកែប
- ភូមិនេសាទ
- ព្រៃកោងកាង
- ស្រែអំបិល
- ឆ្នេរអង្កោល
- សារៈមន្ទីរជាតិកែប
- កំពង់ផែកោះទន្សាយ
- ព្រះរាជដំណាក់
- កោះកុក
- កោះម្ទេស
- កោះស្វាយ
- កោះត្បាល់
- កោះហាលត្រី
- កោះស្វាយព្រៃ
- កោះសារាំង
- កោះពោធិ
- កោះម៉ាក់ប្រាង
- កោះអង្រ្គង
- កោះអាចម៍សេះ
- កោះស្ងួត

