ការសម្រេចចិត្តជាកត្តាសំខាន់របស់មនុស្សគ្រប់រូប ដើម្បីឆ្លើយតបតាមបំណងប្រាថ្នារបស់ខ្លួនចង់បាន។ ប៉ុន្តែមុននឹងសម្រេចចិត្តធ្វើអ្វីមួយ មនុស្សត្រូវមានការគិតគូរពីគម្រោងផែនការ និងកំណត់គោលបំណងឲ្យបានគ្រប់គ្រាន់ គ្រប់ជ្រុងេជ្រោយ និងពិនិត្យមើលទិន្នន័យដែលពាក់ព័ន្ធជាមូលដ្ឋានក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។ មុននឹងសម្រេចចិត្តយើងត្រូវកំណត់គម្រោងផែនការ និងសកម្មភាពរបស់ខ្លួនឲ្យស្របនឹងពេលវេលាកំណត់មួយ។ ប្រសិនបើយើងពុំមានគោលបំណង និងទិសដៅច្បាស់លាស់ទេ វាធ្វើឲ្យប៉ះពាល់ដល់សកម្មភាព ផែនការ ពេលវេលា និងលត្ធផលដែលទទួលបានផងដែរ។ ផែនការត្រូវកំណត់សកម្មភាពតូចៗស្របនឹងវត្ថុបំណងលម្អិត និងកំណត់ពេលវេលាច្បាស់លាស់ចំណុចផ្ដើមធ្វើសកម្មភាព និងបញ្ចប់សកម្មភាពតាមផែនការគ្រោងទុករបស់ខ្លួន ទើបជំរុញឲ្យការធ្វើការសម្រេចចិត្តមានប្រសិទ្ធភាព ៕
Comments
ditthey
ជួយvote វិញផង

