ការប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះ គឺដើម្បីយកទៅបម្រើការងារនៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថេរវលានៃការប្រឡងដូចខាងក្រោម៖
១. ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ (រយៈពេល ០២ ម៉ោង)៖
– ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស ។
២. ក្របខ័ណ្ឌមន្ត្រីក្រមការ (រយៈពេល ០២ ម៉ោង)៖
– ជំនាញឯកទេស (កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស
៣. ក្របខ័ណ្ឌលេខាធិការរដ្ឋបាល (រយៈពេល ០២ ម៉ោង)៖
– ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា។
ន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បេក្ខជនដែលប្រឡងជ្រើសរើសចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០នេះ នេះមានចំនួន៩៨១រូប ស្រី៣៨៥រូប មានចំនួន៦៦បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន ៥៩រូប ក្នុងនោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញចំនួន១៩រូប (រួមមាន ក្របខ័ណ្ឌក ៩រូប, ក្របខ័ណ្ឌខ ៥ រូប និងលេខាធិការដ្ឋានរដ្ឋបាលចំនួន៥រូប)។ ចំនួន៤០នាក់ទៀតជ្រើសរើសសម្រាប់ក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលមានដូចជា(ក្របខ័ណ្ឌ ក ១៤រូប,ខ១៧រូបនិងគ៩រូប)។

