បើខ្ញុំនៅក្មេង តើខ្ញុំចិញ្ចឹំមឪពុកម្ដាយដូចម្ដេចកើត?

K

អ្នកដែលមានចិត្តស្មោះត្រង់បំផុត និងជួយយើងដោយគ្មានគិតពីការនឿយហត់ គឺមាបិតា។ សាច់ឈាម ជើងដៃក្បាល មុខមាត់របស់យើង គឺមាតាបិតា ជាអ្នកប្រគល់ឲ្យ។ ចំនេះដឹង កេរិ៍ឈ្មោះ កិត្តិយសរបស់យើងកើតឡើងអាស្រ័យលលើមាតាបិតាចិញ្ចឹមបីបាច់ថែរក្សាយើងឲ្យរស់រានមានេជីវិត ទើបយើងអាចទទួឡបាន។ យើងជាកូនត្រូវចិញ្ចឹមបីបាច់ថែរក្សាគាត់ មិនត្រូវធ្វើឲ្យគាត់លំបាកចិត្តទេ។ ការចញ្ចឹមមាន ២ ប្រភេទ ៖

  1. ចិញ្ចឹមផ្លូវកាយ គឺការជូនបាយ ទឹក នំ ចំនី លុយកាក សម្លៀកបំពាក់ គក់ច្របាច់ ធ្វើការងារផ្ទះសម្បែងជាដើម។
  2. ចិញ្ចឹមផ្លូវចិត្ត គឺមិនធ្វើឲ្យគាតលំបាកចិត្ត មិនឈ្លោះបងប្អូន មិនប្រកាន់គ្នា មិនដើរលេងបោឡែ មិននាំរឿងចូលផ្ទះ មិនសេពគប់មិត្តភក្តិអាក្រក់ ចេះស្ដាប់បង្គាប់គាត់ ប្រឹងប្រែងរៀនសូត្រ មិនខ្ជិលច្រអូសគេចវេសពីការងារ។

ដូច្នេះយើងជាកូននៅក្មេងមិនទាន់រកលុយចិញ្ចឹមគាតបាន យើងត្រូវចិញ្ចឹមចិត្តរបស់គាត់ កុំឲ្យគាត់លំបាកចិត្តដោយសាខ្លួនយើង។

Comments