ស្នេហាជាមិត្តភាពមួយ

K

សុភមង្គលក្នុងជីវិតរបស់យើងភាគច្រើន អាស្រ័យលើជម្រៅ និងភាពស្ថិតស្ថេរនៃទំនាក់ទំនងស្នេហារបស់យើង ហើយត្រូវហ្វឹកហាត់មួយជីវិតដើម្បីរៀនស្គាល់វិធីផ្ដល់ការស្រឡាញ់ និងទទួលការស្រឡាញ់។ ស្នេហាមានលក្ខណៈសំគាល់ដោយគុណធម៌ដ៏ឧដ្ដុងឧត្តមដូចជា ការប្ដូផ្ដាច់ ការព្រមព្រៀង ការគោរព ការឆាប់ទទួលអារម្មណ៍ និងការគិតពិចារណា។ ស្នេហាប្រសើរបំផុតនៅពេលមានចិត្តសណ្ដោសគ្នាទៅវិញទៅមក ។ ការជ្រើសរើសសុភមង្គលក៏ផ្ដោតលើសេចក្ដីស្នេហានេះដែល ដោយសារតែសេចក្ដីស្នេហាបង្កើតនូវចំណងផ្លូវចិត្តយ៉ាងស្អិតរមួតដូចជា ៖

  • មនិសញ្ចេតនា ជាធម្មតាដំណាក់កាលនៃការចាប់ចិត្តស្រឡាញ់ កើតចេញពីចំណងមិត្តភាព ហើយវិវត្តទៅរកសេចក្ដីស្នេហា ។ សេចក្ដីស្នេហាគ្របដណ្ដប់លើមនោសញ្ចេតនា អារម្មណ៍ និងគំនិតដែលបាញ់ឆ្ពោះទៅរកនរណាម្នាក់ ។
  • ការទាក់ទាញចិត្ត ជាអារម្មណ៍ធ្វើឲ្យអ្នកមានភាពស្និទ្ធស្នាល និងស៊ីចង្វាក់គ្នាកាន់តែខ្លាំងឡើងជាមួយនរណាម្នាក់ ។
  • អារម្មណ៍ជ្រាលជ្រៅ កើតមាននៅក្នុងឥន្ទ្រីយារម្មណ៍ គេអាចបញ្ចេញ ឬបង្ហាញតាមវិធីណាមួយដែលគេអាចធ្វើបាន។
  • ចិត្តទូលាយ ជាការគិតទៅលើភាពរីកចម្រើន និងការអភិវឌ្ឍរបស់នរណាម្នាក់ ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ៕

Comments