ធ្វើឲ្យហើយមួយមុនធ្វើទាំងអស់

K

ការងារដែលត្រូវបំពេញរៀងរាល់ថ្ងៃពិតជាមានច្រើន ហើយមានពេលខ្លះធ្វើការច្រើនរកពេលសម្រាកមិនបាន និងពេលខ្លះទៀតការងារដែលត្រូវបំពេលមិនបានទទួលលទ្ធផលដូចបំណង។ មានកត្តាមួយចំនួនដែរទាក់ទងនិងលទ្ធផលក្នុងការបំពេញការងារនោះមានដូចជា៖

១. របៀបគ្រប់គ្រងពេលវេលា ២. ការកំណត់ការងារជាអាទិភាព និង៣. រយៈពេលដែលត្រូវបំពេញ ។ 

ការងារខ្លះយើងអាចធ្វើវាបានត្រឹមតែ១ម៉ោង ក៏រួចរាល់ តែរង់ចាំបីថ្ងៃក្រោយទើបចាប់ផ្តើមធ្វើវាដូចនេះការងារនោះត្រូវប្រើពេលបីថ្ងៃទើបបញ្ចប់ ។ ឧទាហរណ៍ងាយយល់ អ្នកត្រូវជូតផ្ទះប្រើពេល១ ម៉ោង នៅព្រឹកនេះ តែអ្នកមិនធ្វើទេតែបែរជារង់ចាំថ្ងៃស្អែក ឬថ្ងៃបន្ទាប់ នោះការងារនោះរឹតតែប្រើពេលយូរជាងមុនទៅទៀត ។ 

ការសម្រេចការងារមួយមុនធ្វើទាំងអស់ បើការងារច្រើននិងមិនដឹងធ្វើមួយណាកុំខ្វល់យកការងារណាជាអាទិភាព ហើយចាប់ផ្តើមធ្វើមួយនឹងឲ្យចប់ ឲ្យបានសម្រេច ហើយទៅធ្វើរឿងបន្ទាប់ដោយមិនខ្វល់ការងារផ្សេងឡើយ ។ ប្រសិទ្ធភាពនៃការងារកើតចេញពីទម្លាប់ងាយៗ ដែរអាចប្តូរឥរិយាបទនៃការរស់នៅឲ្យកាន់តែល្អ៕ 

Comments