បើយើងចង់ស្គាល់នរណាម្នាក់ ហើយរង់ចាំឲ្យគេមករកយើងមុននោះ មិនមែនជាការងាយទេ ទោះបីជាចំណាយពេលដល់ទៅដប់ឆ្នាំក៏រកមិនស្មើនឹងការដែលយើងដើរចូលទៅរកគេមុនដែល។
នេះជាការពិតមួយដែលយើងតែមើលេំលង។មនុស្សយើងស្ទើរតែគ្រប់គ្នាចង់មានមិត្តចង់ឲ្យមានមនុស្សស្រឡាញ់ ចូលចិត្តរាប់អានខ្លួន តែយើងមិនដែលគិតពិចារណាមើលកាពិតដែលរំលងក្រសែភ្នែកយើងគ្រប់ពេលឲ្យបានរាល់ថ្ងៃនោះទេ។ ទោះបីជាកន្លែងការងារក្ដី ការចូលរួមក្នុងសកម្មភាពសង្គមណាមួយក្ដី យើងតែងមើលឃើញថាបុគ្គលដែលមានការស្រឡាញ់ចូលចិត្តពីមនុស្សទូទៅ មានមិត្តច្រើន មានគេចូលចិត្តច្រើន គឺជាបុគ្គលដែលមានចំណាប់អារម្មណ៍លើបុគ្គលដទៃយ៉ាងស្មោះត្រង់ មិនមែនបែបលេងៗទេ សូម្បីស្គាល់លើកដំបូងក៏ដោយ។ គេមិនព្យាយាមធ្វើខ្លួនឲ្យបុគ្គលដទៃរត់មកចាប់អារម្មណ៍លើគេមុនទេ។ បុគ្គលដែលចាប់អារម្មណ៍លើនរណាម្នាក់ហើយ មិនចូលទៅរកគេមុននោះ មានន័យថា គេបានដាក់ខ័ណ្ឌសីមារារាំងមិត្តភាពរបស់គេជាមុនបាត់ទៅហើយ។
ការមិនចាប់អារម្មណ៍លើបុគ្គលលើដទៃ វាមិនគ្រាន់តែជាការរារាំង និងឧបសគ្គក្នុងការចងសម្ព័ន្ធភាពទេ តែវាថែមទាំងជាគ្រឿងបំផ្លាញខ្លួនឯងយ៉ាងខ្លាំងផងដែល។ ចៅហ្វាយនាយដែលធ្វើខ្លួនជាមេគេគ្រប់ពេល ដោយពុំចាប់អារម្មណ៍អ្នកនៅក្រោមបង្គាប់របស់ខ្លួន តែងតែត្រូវបានអ្នកក្រោមបង្គាប់ស្អប់ស្ទើរគ្រប់គ្នា ហើយតំណែងរបស់គេអាចនឹងមិនស្ថិតស្ថេរបានយូរផងក៏ថាបាន ព្រោះនឹងមានកូនចៅ និងអ្នកនៅក្រោមបង្គាប់ចាំប៉ែងជើងជានិច្ច។
អ្វីដែលយើងគួរប្រកាន់ខ្ជាប់ក្នុងការស្វែងរកមិត្ត ឬដើម្បីឲ្យអ្នកដទៃស្រឡាញ់ចូលចិត្តរាប់អានយើងនោះ យើងត្រូវចាប់អារម្មណ៍លើបុគ្គលដទៃដោយភាពស្មោះត្រង់ ចូលផ្ដល់ភាពសំខាន់ដល់គេ និយាយនូវអ្វីដែលគេចាប់អារម្មណ៍៕

