សេចក្ដីប្រាថ្នា គឺជាចំណុចផ្ដើមនៃភាពជោគជ័យ

K

សព្វថ្ងៃនេះ មានអ្នកសិក្សាជាច្រើនស្វែងរកចំណេះវិជ្ជាដោយមិនយកចិត្តទុកដាក់លើការរៀនសូត្រទេ ថែមទាំងចំណាយពេលវេលាទំនេរឥតប្រយោជន៍ ពុំធ្វើអ្វីមួយឲ្យបានសម្រេច នេះដោយសារពួកគេមិនមានគោលដៅក្នុងជីវិត។ មានពាក្យពោលទុកថា បើមនុស្សគ្មានសេចក្ដីប្រាថ្នា ពិភពលោកនេះប្រហែលជាគ្មានជោគជ័យសម្រាប់មនុស្សទេ ។ បើអ្នកប្រាថ្នាចង់ក្លាយជាបុគ្គលដែលអ្នកដទៃគោរព អ្នកនឹងក្លាយជាបុគ្គលដែលគេគោរព។ បើអ្នកចង់ក្លាយជាមនុស្សដែលមានសីលធម៌ខ្ពស់ អ្នកនឹងក្លាយជាបុគ្គលដែលមានសីលធម៌ខ្ពស់។ 

ជនណាដែលគ្មានគោលដៅពិតប្រាកដ គឺប្រៀបបានដូចជាទូកគ្មានចង្កូត បណ្ដែតរសាត់នៅលើមហាសាគរគ្មានទីឈប់សំចតឡើយ ឬប្រៀបដូចជាសេះគ្មានបង្ហៀរ ចេះតែរត់ទៅដោយគ្មានទីកំណត់នៅកណ្ដាលព្រៃនោះឯង ៕

Comments

sakhoeun
ជួយfollow និង​voteខ្ញុំផងបង