មានការងារខ្លះយើងធ្វើក៏បាន មិនធ្វើក៏បាន ប្រសិនបើការងារនោះ ជាការងារមិនចាំបាច់ និងមិនសំខាន់ ដូចជាការដើរលេង ឬផឹកស្រាល លេងស្រីជាដើម បើទុកជាមិនធ្វើវា វាក៏មិនមានបញ្ហាអ្វីព្រោះជាការងារធ្វើទៅ រកសារៈប្រយោជន៍ និងខ្លឹមសារគ្មាន។ ឯការកិច្ចការក្នុងការសិក្សា គឺយើងត្រូវតែធ្វើ ដោយខានមិនបាន ព្រោះជាកិច្ចការចាំបាច់ ហើយសំខាន់ទៀត ថែមទាំងមានប្រយោជន៍ដ៏ក្រៃលែង។ ឧត្តមភាពនៃជីវិតរបស់យើង គឺយើងត្រូវអាស្រ័យលើការសិក្សានេះយ៉ាងខ្លាំង និងច្រើនសន្ធឹកសន្ធាប់ទៀតផង។
ត្បិតតែអ្នកជាអ្នកមានការចេះដឹងច្រើន មានតំណែងធំ ខ្ពង់ខ្ពស់ក្នុងប្រទេស ឬក្នុងលោក មានមាសប្រាក់ច្រើន ជាមនុស្សដែលមានអ្នកដទៃគោរពកោតសរសើរ ស្ងប់ស្ងែងកោតក្រែងដល់អំណាចរបស់ខ្លួន។ តែទោះជាយ៉ាងណា កាតព្វកិច្ចដែលយើងត្រូវធ្វើចំពោះមាតាបិតា រឹងរិតតែចាំបាច់ និងសំាន់ណាស់ទៅទៀត ព្រោះវាបានធ្វើឲ្យយើងមានសេចក្ដីសុខក្នុងចិត្ត មានន័យ មានតម្លៃ និងមានខ្លឹមសារក្នុងការរស់នៅ។ ទោះជាយើងបនាកាន់តំណែងធំហើយក្ដីក៏ដោយក៏មិនមែនមានន័យថា យើងមានក្ដីសុខ សប្បាយក្រប់ពេលនោះទេ។ ក្នុងពេលខ្លះការងារធំនោះ បានធ្វើឲ្យយើងមានសេចក្ដីទុកខ្លាំងក៏មានដែល។ តាមផ្លូវព្រះពុទ្ធសាសនា បានអប់រំយើងថា ៉ បុគ្គលរូបណា បានធ្វើបុណ្យតបមាតាបិតា ដោយអំពើល្អទាំងឡាយ ដោយកាយវាចាចិត្ត បុគ្គលរូបនោះ មិនត្រឹមតែឧត្តុងឧត្តម ចំពោះអត្តភាពខ្លួន ក្នុងបច្ចុប្បន្ននេះទេ សូម្បីបានស្លាប់ទៅហើយ ចាករូបកាយជាមនុស្សនេះ តែក៏រមែងបានទៅកើតជាទេវតា ក្នុងឋានសួគ៌ទេវលោក មានសក្កិ មានយសធំ និងជាបុគ្គលមានបរិវារ ចោមរោមបម្រើជាច្រើន ៉៕

