#រស់ស្រួលមិនមែនរស់ដោយមិនធ្វើអ្វីនោះទេ
ពេលខ្ញុំនិយាយថា «ខ្ញុំនឹងប្រឹងប្រែងរៀនសូត្រ ដើម្បីថ្ងៃខាងមុខខ្ញុំអាចឱ្យម្ដាយឪពុករបស់ខ្ញុំបានរស់នៅស្រួល» នោះខ្ញុំមិនបានន័យថា ខ្ញុំប្រឹងរៀនសូត្រ និងធ្វើការងារយ៉ាងលំបាកលំបិន ហើយឱ្យឪពុកម្ដាយរបស់ខ្ញុំនៅទំនេរដោយមិនធ្វើកិច្ចការងារអ្វីសោះនោះទេ តែខ្ញុំចង់បានន័យថា «នៅថ្ងៃខាងមុខ គាត់អាចរស់នៅដោយគ្មានក្ដីកង្វល់ គ្មានសម្ពាធ មានសុខភាពល្អប្រសើរ មានអាហារហូបចុកគ្រប់គ្រាន់ មានកន្លែងសម្រាកសម្រាន្តសមរម្យ ហើយអាចបំពេញធ្វើការងារដែលគាត់ស្រឡាញ់ចូលចិត្តដោយក្ដីរីករាយពេញចិត្ត ពេលគាត់ភ្ញាក់ពីដំណេកជារៀងរាល់ព្រឹក»។

