ជីវិត

L
layy
ជីវិតប្រៀបដូចជាលម្អងខ្សាច់ ត្រូវរលកទឹកបោកបក់មួយដំណក់ហើយមួយដំណាក់ទៀតឥតឈប់ឈរ។ ជីវិតដូចឆាករបាំ កាលបើយើងចុះចាញ់ហើយ ត្រូវបាត់បង់ស្នូរទះដៃ បាត់បង់ការជឿជាក់ មានតែការតស៊ូក្រាញននៀលជម្នះរលកជីវិត និងអត់ធន់គ្រប់បែបយ៉ាងប៉ុណ្ណោះដែលយើងអាចក្តោបក្តាប់ពាក្យថា "ជីវិត"ពីរម៉ាត់នេះជារបស់យើងបាន។ 

ធម្មជាតិអាចប្រែប្រួល ទឹកឡើង ទឹកស្រក ដានជើងលើឆ្នេរខ្សាច់ រលកអាចបោកផ្ដាច់ឲ្យសូន្យទៅ តែស្លាកស្នាមក្នុងចិត្តមិនអាចរលប់រលាយទេ ពេលវេលាកន្លងផុតទៅមែន តែក៏មិនអាចបាត់បង់ខ្លឹមសាររបស់វាដែរ។

Comments