សារភាពក្ដីស្រឡាញ់

L
layy


ខ្ញុំបានស្រឡាញ់គាត់តែម្នាក់ឯងអស់រយៈពេល២ឆ្នាំជាង ប៉ុន្តែខ្ញុំបានរស់នៅដោយសប្បាយចិត្តបំផុតក្នុងរយៈពេលកន្លងមកនេះ។ ថ្ងៃមួយខ្ញុំបានសារភាពប្រាប់គាត់ថា «ខ្ញុំស្រឡាញ់គាត់ ហើយថ្ងៃនោះដដែលគាត់ក៏បានឆ្លើយបដិសេធជាមួយពាក្យស្រឡាញ់របស់ខ្ញុំ ប៉ុន្តែនៅថ្ងៃបន្តបន្ទាប់រហូតមក យើងនៅតែរក្សាបាននូវទំនាក់ទំនងល្អដូចដើម។

រឿងដែលយើងបាននិយាយគឺនិយាយរួចហើយ ម្សិលមិញគឺចប់ហើយ ពួកយើងរស់នៅដោយមានត្រឹមតែថ្ងៃនេះ។ មែនហើយ! រយៈពេលជាង២ឆ្នាំមកនេះមានមនុស្សស្រីជាច្រើនក៏បានចូលមកក្នុងជីវិតគាត់ ហើយប្រាប់គាត់ដូចដែលខ្ញុំបានប្រាប់ ហើយគាត់ក៏បដិសេធមនុស្សគ្រប់គ្នា ដូចដែលគាត់ធ្វើដាក់ខ្ញុំអ៊ីចឹង តែរឿងដែលខុសគ្នានោះគឺគ្រប់គ្នាដែលទទួលបានពាក្យបដិសេធ ពួកគេទទួលយកមិនបានទេ គេឈឺចាប់ ហើយក៏ចាកចេញអស់ទៅ។ ជាង២ឆ្នាំនេះមិនថាមានរឿងអ្វីកើតឡើង ប៉ុន្តែទីនេះនៅតែមានខ្ញុំដដែល ហើយខ្ញុំមិនបានផ្លាស់ប្ដូរពីចិត្តស្រឡាញ់ 
សារភាពក្ដីស្រឡាញ់

ខ្ញុំបានស្រឡាញ់គាត់តែម្នាក់ឯងអស់រយៈពេល២ឆ្នាំជាង ប៉ុន្តែខ្ញុំបានរស់នៅដោយសប្បាយចិត្តបំផុតក្នុងរយៈពេលកន្លងមកនេះ។ ថ្ងៃមួយខ្ញុំបានសារភាពប្រាប់គាត់ថា «ខ្ញុំស្រឡាញ់គាត់ ហើយថ្ងៃនោះដដែលគាត់ក៏បានឆ្លើយបដិសេធជាមួយពាក្យស្រឡាញ់របស់ខ្ញុំ ប៉ុន្តែនៅថ្ងៃបន្តបន្ទាប់រហូតមក យើងនៅតែរក្សាបាននូវទំនាក់ទំនងល្អដូចដើម។

រឿងដែលយើងបាននិយាយគឺនិយាយរួចហើយ ម្សិលមិញគឺចប់ហើយ ពួកយើងរស់នៅដោយមានត្រឹមតែថ្ងៃនេះ។ មែនហើយ! រយៈពេលជាង២ឆ្នាំមកនេះមានមនុស្សស្រីជាច្រើនក៏បានចូលមកក្នុងជីវិតគាត់ ហើយប្រាប់គាត់ដូចដែលខ្ញុំបានប្រាប់ ហើយគាត់ក៏បដិសេធមនុស្សគ្រប់គ្នា ដូចដែលគាត់ធ្វើដាក់ខ្ញុំអ៊ីចឹង តែរឿងដែលខុសគ្នានោះគឺគ្រប់គ្នាដែលទទួលបានពាក្យបដិសេធ ពួកគេទទួលយកមិនបានទេ គេឈឺចាប់ ហើយក៏ចាកចេញអស់ទៅ។ ជាង២ឆ្នាំនេះមិនថាមានរឿងអ្វីកើតឡើង ប៉ុន្តែទីនេះនៅតែមានខ្ញុំដដែល ហើយខ្ញុំមិនបានផ្លាស់ប្ដូរពីចិត្តស្រឡាញ់ ទៅជាចិត្តឈឺចាប់ទេ។ 

ដកស្រង់ចេញពីសៀវភៅ

Comments