របៀបធ្វើមាន់ទឹម ឬ ទាទឹម

L
របៀបធ្វើមាន់ទឹម ឬទាទឹម
- មាន់ ឬ ទា
- សាច់ជ្រូកបីជាន់ ចិញ្ចាំអោយម៉ត់
- មីសួរត្រាំអោយរីក
- ម្ទេសក្រហមចិញ្ច្រាំអោយម៉ត ហើយទៅបំពងអោយក្រហម
- ហៃប៊ី យីហឺ លាងទឹកអោយស្អាត ហើយហាន់ជាសសៃតូចៗ
- សណ្ដែកដីលីង រឺគ្រាប់ឈូក (គ្រប់ឈូកត្រូវស្ងោហើយបេះបណ្ដូលចេញ)
- ការ៉ុត ដំឡូងបារាំង ហាន់ជាចំណិតតូចល្មមៗ
- ត្រជៀកណ្តុរត្រាំអោយរីកហាន់ជាសសៃតូចៗ
- គ្រឿងការី
- ដុំស៊ុបខ្នរ
- ប្រេងខ្យង
- ទឹកសុីអុីវ
- ទឹកត្រី
- ស្ករក្រហមឬស្ករស
- ប៊ីចេង
- អំបិល
- ខ្ទឹមសរចិញ្ចាំអោយម៉ត់

វីធីធ្វើ:
1. ត្រូវលាងមាន់ឬទា សម្អាតមាត់ឲ្យស្អាត រួចកាត់ក្រញាំជើងចេញ
2. យកចានដែកតូចល្មម យកសាច់ជ្រូកដែលចិញ្ចាំរួច ដាក់ក្នុងចានដែក យកត្រជៀកកណ្ដុរដែលហាន់រួច ហៃប៊ី យីហឺ ការ៉ុត ដំឡូវបារាំង មីសួរ សណ្ដែកដីលីង ដាក់ស្ករ ប៊ីចេង ប្រេងខ្យង ទឺកសុីអុីវ ដុំស៊ុបខ្នរ ទឹកត្រី អំបិល គ្រឿងការី ខ្ទឹមស ដាក់ម្ទេសក្រហមដែលបំពងចូល បន្តិច ច្របល់ចូលគ្នាអោយសប់ តាមរស់ជាតិតាមចំនូលចិត្តអ្នកចង់បាន។
3. យកម្ទេសក្រហមដែលបំពងរួច ជាមួយអំបិលទៅលាបលើសាច់មាន់ យកគ្រឿងផ្សំដែលលាយរួចច្របល់អោយចូលជាតិ ញាត់ចូលទៅក្នុងមាន់។
4. បន្ទាប់មកយកអំពៅមកកល់បាតឆ្នាំងដើម្បីការពារកុំអោយខ្លោចចំហ៊ុយតាមការកួរ ឆ្នាំងឬចង់ដុតនៅក្នុងម៉ាស៊ីនក៏បាន ជាការស្រេច។

Comments