តោះធ្វើ ផាត់ ថៃ (Pad Thai) ញ៉ាំ

L
គ្រឿងផ្សំ៖ 
គុយទាវ (សសៃធំល្មម), ខ្ទឹមស៣កំពឹស(ចិញ្ច្រាំ), ខ្ទឹមក្រហម៣កំពឹស (ហាន់រួច), ម្ទេសក្រៀម(ម៉ត់)១ស្លាបព្រាកាហ្វេ, បង្គាក្រៀមកន្លះខាំ (ចិញ្ច្រាំអោយម៉ត់បន្តិច), ស្ករត្នោត២ស្លាបព្រាបាយ, ទឹកត្រី២ស្លាបព្រាបាយ, ទឹកអំពិលទុំ២ស្លាបព្រាបាយ, តៅហ៊ូ១ដុំ (កាត់ជាដុំតូចៗ), ឆៃពៅផ្អែម២ស្លាបព្រាបាយ (ចិញ្ច្រាំអោយល្អិតៗ), ពងមាន់២គ្រាប់, សណ្ដែកដីលីង១ខាំ (បុករួចតែកុំអោយម៉តពេក) និង បង្គា១ខាំ។
បន្លែ៖ សណ្ដែកបណ្ដុះ១ខាំ, ស្លឹកគូឆាយ១ខាំ, ក្រូចឆ្មា១ផ្លែ។

របៀបលាយទឹកសម្រាប់ឆាជាមួយគុយទាវ៖ ដំបូងយើងដាក់ឆ្នាំងខ្ទះអោយក្ដៅបន្តិច ហើយយកស្ករត្នោតមកកូរអោយក្រហមល្មម (តែកុំអោយក្រហមខ្លាំងពេក) បន្ទាប់មកចាក់ទឹកធម្មតាចូលប្រហែល៣ស្លាបព្រារបាយ កូរវាបន្តិច ទើបយើងយកទឹកត្រី និងទឹកអំពិលទុំ ចាក់ចូលតែម្ដង ពេលពុះហើយយើងពន្លត់ភ្លើងទុក១ឡែកសិន។ យកបង្គាស្រស់មកលាងទឹករួចបកសំបកអោយស្អាត ហើយដាក់ប្រងឆាអោយឆ្អិន ទុក១ឡែក។

វិធីធ្វើ ផាត់ ថៃ៖ ជាដំបូងយើងដាក់ប្រេងឆាចូលក្នុងខ្ទះអោយក្ដៅបន្តិច បន្ទាប់មកចាក់ ខ្ទឹមស, ខ្ទឹមក្រហម, បង្គាក្រៀម, តៅហ៊ូ ឆារួមបញ្ជូលគ្នាប្រហែល១នាទី ទើបដាក់គុយទាវ ឆាត្រឡប់ទៅត្រឡប់មក អោយគុយទាវទន់ល្មម ទើបយកទឹកដែលយើងបានលាយរួចខាងលើនោះមកចាក់ចូល ឆាច្របល់ចុះឡើងអោយសព្វល្អ ទុកប្រហែល២នាទី ហើយគោះពងមាន់២គ្រាប់ដាក់ បន្ទាប់មកបានយើងចាក់សណ្ដែកបណ្ដុះ និងស្លឹកគូឆាយ ឆាអោយឆ្អឹនទើបដូសដាក់ចាន យកសាច់បង្គាដែលយើងបានឆារួចមកដាក់ពីលើ រោយសណ្ដែកដី និងម្ទេសម៉ត់តាមចំណូលចិត្ត ប្រសិនបើបងប្អូនចង់បានរួសជាតិបន្ថែមអាចច្របាច់ក្រូចឆ្មារ១ចំណិតក៏បាន។ តោះធ្វើញ៉ាំ 😋🍜

Comments