យើងទាំងអស់គ្នាប្រហែលដឹងហើយថា អំបិលគឺជាគ្រឿងផ្សំសំខាន់ ដែលគ្រប់ម្ហូបមិនអាចខ្វះបាន។ អំបិលអាចជួយបង្កើន រស់ជាតិអាហារ ឬអាចជួយរក្សាគុណភាពអាហារអោយទុកបានយូរ។ បច្ចុប្បន្ននេះ យើងអាចរកទិញអំបិលបាន នៅតាមទីផ្សា ផ្សារទំនើប ឬតូបលក់អីវ៉ាន់គ្រឿងទេស ។ ប៉ុន្តែអំបិលមានច្រើនប្រភេទខុសៗគ្នា។ ប៉ុន្តែលោកអ្នកប្រហែលជាធ្លាប់លឺហើយថា Pink Himalayan Salt ដែលជាប្រភេទអំបិលមានពណ៌ផ្កាឈូក គឺមានតម្លៃថ្លៃជាងគេ បើប្រៀបធៀបជាមួយអំបិលទូទៅ។
ប៉ុន្តែតើអ្នកមានដឹងទេថា អំបិលដែលថ្លៃជាងគេលើលោកមានតម្លៃប៉ុន្មាន? Korean Bamboo Salt ឬអំបិលធ្យូងឬស្សីកូរេ គឺមានតម្លៃថ្លៃជាងគេលើលោក។ ដែលវាមានតម្លៃប្រហែល $100សម្រាប់ ចំណុះ250g៕

